នគរបាលបាននិយាយថា លោក Ramesh Viswashkumar ជាអ្នកនៅរស់រានមានជីវិតដែលគេដឹងថាមានតែម្នាក់គត់ក្នុងចំណោមមនុស្ស២៤២នាក់ នៅលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ Air India ដែលបានធ្លាក់នៅ ទីក្រុង Ahmedabad កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា បានអង្គុយនៅជិតច្រកចេញគ្រាអាសន្ននៃជើងហោះហើរទីកាន់ទីក្រុងឡុងដ្រ៍ បានលោតចេញពីយន្តហោះ។

វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យស៊ីវិលទីក្រុង Ahmedabad បានកំណត់អត្តសញ្ញាណបុរសរូបនោះ ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក Amit Shah បាននិយាយថា លោកបានជួបជាមួយអ្នកនៅរស់រានមានជីវិតម្នាក់ពីការធ្លាក់យន្តហោះ។ ក្រុមហ៊ុនអាកាសចរណ៍ បាននិយាយថា លោកជាជនជាតិអង់គ្លេសដើមកំណើតឥណ្ឌា។
