[UPDATE] សហរដ្ឋអាមេរិក បដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់នោះទេ

2025/06/13 04:25:57 pm        86

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ (១២ មិថុនា) ថា សហរដ្ឋអាមេរិក មិនជាប់ពាក់ព័ន្ធអ្វីនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ទេ ខណៈពេលដែលក៏ជំរុញទីក្រុងតេអេរ៉ង់ កុំឱ្យកំណត់គោលដៅលើផលប្រយោជន៍របស់សហរដ្ឋអាមេរិក ឬបុគ្គលិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។

លោក Rubio បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "នៅយប់នេះ អ៊ីស្រាអែល បានចាត់វិធានការឯកតោភាគីប្រឆាំងនឹងអ៊ីរ៉ង់។ សហរដ្ឋអាំមេរិក មិនពាក់ព័ន្ធអ្វីនឹងការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់នោះទេ ហើយអាទិភាពកំពូលរបស់ទីក្រុងវ៉ាស៊ីនតោន គឺការការពារកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងតំបន់"។ ប្រមុខការទូតអាមេរិករូបនេះបានព្រមានថា "សូមបញ្ជាក់ឱ្យច្បាស់ទៅកាន់អ៊ីរ៉ង់ថា ទីក្រុងតេអេរ៉ង់ មិនគួរកំណត់គោលដៅផលប្រយោជន៍ ឬបុគ្គលិករបស់សហរដ្ឋអាមេរិកឡើយ"។

អ៊ីស្រាអែល បាននិយាយនៅព្រឹកថ្ងៃសុក្រ (១៣ មិថុនា) ថា ខ្លួនវាយប្រហារអ៊ីរ៉ង់ ហើយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បាននិយាយថា ការផ្ទុះជាច្រើនត្រូវបានលាន់ឮនៅក្នុងទីក្រុងតេអេរ៉ង់ ខណៈភាពតានតឹងបានកើនឡើងកាន់តែក្ដៅគគុក ជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីឈ្នះកិច្ចព្រមព្រៀងរបស់អ៊ីរ៉ង់ ក្នុងការបញ្ឈប់ការផលិតសម្ភារៈសម្រាប់គ្រាប់បែកនុយក្លេអ៊ែរ។

មន្ត្រីយោធាអ៊ីស្រាអែលមួយរូបបាននិយាយថា អ៊ីស្រាអែលកំពុងវាយប្រហារ "រាប់សិប" នៃគោលដៅនុយក្លេអ៊ែរ និងយោធា។ មន្ត្រីអាមេរិកពីររូបដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា អ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់ ហើយមិនមានការជួយ ឬការចូលរួមរបស់សហរដ្ឋអាមេរិក នៅក្នុងប្រតិបត្តិការនោះទេ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm