ការធ្លាក់យន្តហោះនៅឥណ្ឌា ជាការសាកល្បងដ៏ធំសម្រាប់ថ្នាក់ដឹកនាំថ្មីរបស់ Boeing ខណៈភាគហ៊ុនធ្លាក់ចុះ

2025/06/13 04:35:37 pm        58

ឧប្បត្តិហេតុធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India ប្រភេទប៊ូអ៊ីង 787-8 Dreamliner ត្រឹមប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីហោះឡើង កាលពីថ្ងៃព្រហស្បតិ៍ (១២ មិថុនា) ដែលសម្លាប់មនុស្សជាង ២៤០នាក់ បានដាក់ការផ្ដោតអារម្មណ៍ និងជាការសាកល្បងដ៏ធំចុងក្រោយបំផុតទៅលើបណ្ដានាយកប្រតិបត្តិក្រុមហ៊ុន Boeing ខណៈពេលពួកគេត្រៀមធ្វើដំណើរទៅកាន់កម្មវិធី Paris Air Show នៅសប្តាហ៍ក្រោយ ដែលជាធម្មតានាំមកនូវភាពរីករាយនៅពេលក្រុមហ៊ុនផលិតយន្តហោះមួយនេះប្រកាសការបញ្ជាទិញធំៗ និងបង្ហាញផលិតផលរបស់ពួកគេ។

រហូតមកដល់ថ្ងៃព្រហស្បតិ៍ នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Boeing លោក Kelly Ortberg គ្រោងនឹងដើរចូលទៅក្នុងព្រឹត្តិការណ៍នោះជាមួយនឹងសមិទ្ធផលជាច្រើន ខណៈលោកព្យាយាមកសាងទំនុកចិត្តសាធារណៈឡើងវិញលើក្រុមហ៊ុនផលិតយន្តហោះអាមេរិកមួយនេះ បន្ទាប់ពីបញ្ហាប្រឈមសុវត្ថិភាព និងការផលិតជាបន្តបន្ទាប់។

ប៉ុន្តែការធ្លាក់យន្តហោះនេះ ទំនងក្លាយជាប្រធានបទនៃការពិភាក្សា បើទោះបីជាអ្នកជំនាញផ្នែកសុវត្ថិភាពអាកាស បាននិយាយរួចហើយថា នៅពេលនេះ មិនមានហេតុផលណាមួយក្នុងការគិតថា បញ្ហាផលិតកម្ម ឬការរចនាយន្តហោះ គឺជាមូលហេតុនៃគ្រោះថ្នាក់នោះទេ។ គួរឱ្យដឹងថា យន្តហោះមួយគ្រឿងនោះបានធ្លាក់ក្នុងទីក្រុង Ahmedabad របស់ឥណ្ឌា បន្ទាប់ពីហោះឡើងភ្លាមៗ ដោយបានសម្លាប់មនុស្សស្ទើរតែទាំងអស់នៃអ្នកជិះសរុប ២៤២នាក់ នៅក្នុងគ្រោះមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុតរបស់ពិភពលោក ក្នុងពេលមួយទសវត្សរ៍។

បន្ទាប់ពីគ្រោះថ្នាក់នេះរួច ភាគហ៊ុនរបស់ក្រុមហ៊ុន Boeing បានធ្លាក់ប្រហែល ៤,២% កាលថ្ងៃព្រហស្បតិ៍។ លោក John Nance អ្នកជំនាញសុវត្ថិភាពអាកាសចរណ៍ និងជាអតីតអ្នកបើកបរយន្តហោះ បានលើកឡើងថា បញ្ហាប្រឈមដ៏ធំបំផុតសម្រាប់ក្រុមហ៊ុន Boeing អាចជាការធ្វើឱ្យមនុស្សទូទៅយល់ថា ទោះជាយន្តហោះដែលខ្លួនផលិត បានធ្លាក់ពិតមែន ប៉ុន្តែនោះមិនបានបញ្ជាក់ទេថា ក្រុមហ៊ុន Boeing ជាអ្នកមានកំហុសក្នុងរឿងនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        210
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        196
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm