បាតុករវាយប្រហារនគរបាល ខណៈហិង្សានៅអៀរឡង់ខាងជើង រីករាលដាលដល់ទីប្រជុំជនផ្សេងទៀត

2025/06/13 04:43:53 pm        98

សាក្សីសារព័ត៌មានរ៉យទ័របាននិយាយថា ក្រុមកុបករ បានវាយប្រហារនគរបាលដោយប្រើគ្រាប់បែកសាំង ដុំថ្ម និងកាំជ្រួច នៅក្នុងទីប្រជុំជន Portadown នៃដែនដីអៀរឡង់ខាងជើង របស់ចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ (១២ មិថុនា) ខណៈដែលយប់ទីបួននៃអំពើហិង្សាប្រឆាំងជនអន្តោប្រវេសន៍ បានរីករាយដាលយ៉ាងអាក្រក់ទៅផ្នែកផ្សេងនៃដែនដីដែលគ្រប់គ្រងដោយចក្រភពអង់គ្លេសមួយនេះ។

អំពើហិង្សាបានផ្ទុះឡើងជាលើកដំបូងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីក្មេងប្រុសអាយុ ១៤ឆ្នាំពីរនាក់ ត្រូវបានចាប់ខ្លួន និងបង្ហាញខ្លួននៅក្នុងតុលាការ ដោយចោទប្រកាន់ពីបទរំលោភផ្លូវភេទយ៉ាងធ្ងន់ធ្ងរលើក្មេងស្រីជំទង់ម្នាក់នៅក្នុងទីប្រជុំជននេះ។ BBC រាយការណ៍ថា បទចោទត្រូវបានអានតាមរយៈអ្នកបកប្រែជនជាតិរ៉ូម៉ានីទៅកាន់ក្មេងប្រុសទាំងពីរ ខណៈមេធាវីរបស់ពួកគេប្រាប់តុលាការថា ជនត្រូវចោទបដិសេធបទចោទប្រកាន់ទាំងនេះ។

ការតវ៉ាប្រឆាំងអន្តោប្រវេសន៍មួយក្នុងចំណោមការតវ៉ាមួយចំនួនផ្សេងទៀតកាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានធ្វើឡើងនៅទីក្រុង Portadown ចម្ងាយ ៥០គីឡូម៉ែត្រពីក្រុង Belfast ។ ប្រតិបត្តិការនគរបាលដ៏ធំមួយរបស់មន្ត្រីប្រដាប់អាវុធកុបកម្ម និងរថយន្តក្រុងពាសដែកខ្នាតតូចបានបិទផ្លូវជាច្រើនជាមុន។ កម្ទេចកម្ទីបានរាយប៉ាយពាសពេញផ្លូវ ហើយធុងសំរាមត្រូវបានដុតបំផ្លាញ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ការតវ៉ាផ្សេងទៀតបានកន្លងផុតទៅដោយពុំមានឧបទ្ទវហេតុធំដុំទេ រួមទាំងនៅទីប្រជុំជន Ballymena ដែលជាចំណុចសំខាន់នៃអំពើហឹង្សាដ៏ខ្លាំងក្លានៅពីរយប់ដំបូង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        102
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        95
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm