ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង៥០ទៀត នៅទូទាំងហ្កាហ្សា ខណៈ U.N. ទាមទារបទឈប់បាញ់

2025/06/13 05:40:58 pm        283

ប្រភពវេជ្ជសាស្ត្របានប្រាប់សារព័ត៌មាន Al Jazeera ថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥២ នាក់បន្ថែមទៀតនៅទូទាំងតំបន់ហ្កាហ្សាចាប់តាំងពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ស្របពេលមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចមួយដោយជំរុញឱ្យមានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌក្នុងតំបន់ដែលរងការឡោមព័ទ្ធមួយនេះ។

មន្ត្រីការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា លោក Mohammed el-Mougher បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា មន្ទីរពេទ្យ al-Awda បានទទួលសាកសពយ៉ាងហោចណាស់ ១០ នាក់ និងប្រហែល ២០០ នាក់ផ្សេងទៀតដែលរងរបួស បន្ទាប់ពីយានដ្រូនរបស់អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកជាច្រើនគ្រាប់ទៅលើការប្រមូលផ្តុំជនស៊ីវិលនៅជិតចំណុចចែកចាយជំនួយនៅជុំវិញប៉ុស្តិ៍ត្រួតពិនិត្យ Netzarim កណ្តាលដែនដីហ្កាហ្សា។

លោក El-Mougher បាននិយាយថា មន្ទីរពេទ្យ al-Shifa របស់ទីក្រុងហ្កាហ្សាក៏ទទួលបានសាកសពចំនួន៦ផងដែរ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើក្រុមមនុស្សកំពុងតម្រង់ជួរទទួលជំនួយនៅជិតប៉ុស្តិ៍ត្រួតពិនិត្យ Netzarim និងក្នុងតំបន់ As-Sudaniya នៅភាគពាយ័ព្យហ្កាហ្សា។

ចាប់តាំងពីមូលនិធិជំនួយហ្កាហ្សា(GHF)គាំទ្រដោយអាមេរិកនិងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅហ្កាហ្សាកាលពីចុងខែឧសភាមក ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ត្រូវបានសម្លាប់       ខណៈព្យាយាមទៅដល់ចំណុចចែកចាយជំនួយ នេះបើយោងតាមទីភ្នាក់ងារការពារស៊ីវិលរបស់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        136
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        177
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm