[UPDATE] មេដឹកនាំកំពូលអ៊ីរ៉ង់ ប្តេជ្ញា "ដាក់ទណ្ឌកម្មធ្ងន់ធ្ងរ" ឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីស្រាអែល

2025/06/13 07:22:13 pm        333

មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានចេញសេចក្តីថ្លែងការណ៍មួយរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន IRNA ដែលគ្រប់គ្រងដោយរដ្ឋនៅថ្ងៃសុក្រ (១៣ មិថុនា) នេះ ដោយបញ្ជាក់ថា មន្ត្រីយោធាជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រជាច្រើននាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រអែល និងព្រមានថា "ការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ" នឹងត្រូវធ្វើឡើងលើអ៊ីស្រាអែល។

លោក Khamenei បាននិយាយថា អ៊ីស្រាអែល "បានបើកដៃដ៏អាក្រក់ និងប្រឡាក់ដោយឈាមរបស់ខ្លួន ហើយប្រព្រឹត្តឧក្រិដ្ឋកម្មនៅអ៊ីរ៉ង់ ដោយបង្ហាញឱ្យឃើញពីធម្មជាតិដ៏អាក្រក់របស់រដ្ឋជ្វីហ្វមួយនេះ ច្រើនជាងពេលណាៗទាំងអស់ ដោយការវាយលុកតំបន់លំនៅដ្ឋាន"។

អ៊ីស្រាអែល បានវាយប្រហាររដ្ឋធានីអ៊ីរ៉ង់ នៅព្រឹកថ្ងៃសុក្រនេះ ក្នុងការវាយប្រហារដែលដាក់គោលដៅលើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ និងបានបង្កើនលទ្ធភាពសម្រាប់សង្រ្គាមពេញបន្ទុករវាងសត្រូវមជ្ឈិមបូព៌ាដ៏ជូរចត់ទាំងពីរ។ នេះហាក់ដូចជាការវាយប្រហារដ៏សំខាន់បំផុតដែលអ៊ីរ៉ង់បានប្រឈមមុខ ចាប់តាំងពីសង្គ្រាមឆ្នាំ១៩៨០ របស់ខ្លួនជាមួយអ៊ីរ៉ាក់មក។

ទីតាំងជាច្រើននៅជុំវិញប្រទេសអ៊ីរ៉ង់ ត្រូវបានវាយប្រហារ រួមទាំងកន្លែងចម្រាញ់នុយក្លេអែរដ៏សំខាន់របស់ខ្លួន ដែលផ្សែងខ្មៅយ៉ាងឃ្មួលខ្មាញ់អាចត្រូវបានមើលឃើញថាហុយឡើងលើអាកាស។ ប្រមុខដឹកនាំឆ្មាំបដិវត្តន៍ប៉ារ៉ាអ៊ីរ៉ង់ ឧត្តមសេនីយ Hossein Salami ត្រូវបញ្ជាក់ថាបានស្លាប់ ចំណែកមន្ត្រីយោធាជាន់ខ្ពស់ជាច្រើន និងអ្នកវិទ្យាសាស្ត្រ ក៏ត្រូវជឿថាបានស្លាប់ផងដែរ។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់រាយការណ៍ថា ស្ថានការណ៍នេះនឹងក្លាយជាការវាយលុកដ៏ធំលើអំណាចគ្រប់គ្រងរបស់ទីក្រុងតេអេរ៉ង់ និងកំណើនភាពតានតឹងភ្លាមៗនៃជម្លោះដ៏រ៉ាំរ៉ៃរបស់ប្រទេសនេះ៕



អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        54
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        47
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm