ការបំពានបទឈប់បាញ់នៅព្រំដែនប្រទេសអាមេនី និងអាស៊ែបៃហ្សង់ នាំមកនូវការព្រួយបារម្ភពីសង្គ្រាម

2025/06/13 07:43:13 pm        285

នៅក្នុងភូមិ Khnatsakh របស់ប្រទេសអាមេនី ប្រជាជនក្នុងតំបន់និយាយថា សំឡេងបាញ់កាំភ្លើងរបស់ទាហានអាស៊ែបៃហ្សង់ បានបាញ់ចេញពីទូទាំងព្រំដែន កើតឡើងនៅពេលយប់។

អ្នកភូមិនិយាយថា «នៅពេលយប់ អ្វីៗគ្រាប់យ៉ាងមានភាពតានតឹងខ្លាំង។ នៅរាល់ម៉ោងប្រហែល១០យប់ ការបាញ់កាំភ្លើងបានចាប់ផ្តើម។ រៀងរាល់២ទៅ៣ម៉ោងគេចាប់ផ្តើមបាញ់ម្តង វាតានតឹងខ្លាំងព្រោះថានៅផ្ទះរបស់យើង កូនៗ ក្មេងតូចៗ និងមនុស្សចាស់ បាននាំគ្នាក្រោកឡើង។ គ្រាប់កាំភ្លើងបានបាញ់ទៅលើលំនៅឋានជាប្រចាំ ទោះបីជាគ្មាននរណាម្នាក់រងរបួសក៏ដោយ។

ប្រទេសអាស៊ែបៃហ្សង់ បានបដិសេធការបាញ់កាំភ្លើង ហើយបានចោទប្រកាន់កងទ័ពប្រទេសអាមេនី ថាបានរំលោភលើបទឈប់បាញ់។ អ្នកជំនាញពីរនាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា ភាពតានតឹងកើនឡើង កំពុងបង្កើនហានិភ័យនៃការប៉ះទង្គិចគ្នាជាថ្មីរវាងប្រទេសទាំងពីរ ខណៈពួកគេខិតជិតឈានដល់ចំណុចប្រសព្វដ៏សំខាន់នៅក្នុងដំណើរការសន្តិភាព។

ប្រទេសទាំងពីរបានប្រយុទ្ធក្នុងសង្រ្គាមដ៏ធំចំនួនពីរលើកក្នុងរយៈពេល៤០ឆ្នាំកន្លងទៅនេះ ដោយធ្វើឱ្យ តំបន់ Caucasus ជួបអស្ថិរភាព។ តំបន់នេះ ត្រូវបានអនុវត្តការបញ្ជូនបំពង់បង្ហូរប្រេង និងឧស្ម័នសំខាន់ៗទៅកាន់អឺរ៉ុប ហើយមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់រុស្ស៊ី អ៊ីរ៉ង់ និងប្រទេសទួរគី។

កាលពីខែមីនា ភាគីទាំងពីរបាននិយាយថា ពួកគេបានព្រមព្រៀងលើគម្រោងសន្ធិសញ្ញាសន្តិភាព ដែលអាចត្រូវបានចុះហត្ថលេខានៅឆ្នាំ២០២៦ ដោយបង្កើនក្តីសង្ឃឹមនៃការផ្សះផ្សាគ្នា។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        1
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        8
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm