យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចុងក្រោយបំផុតនៅថ្ងៃសុក្រនេះ បានឱ្យដឹងថា សាកសពសរុបចំនួនប្រមាណ ២៦៥នាក់ ត្រូវបាននាំយកទៅមន្ទីរពេទ្យរដ្ឋាភិបាលក្នុងស្រុកមួយកន្លែង ក្នុងទីក្រុង Ahmedabad ប្រទេសឥណ្ឌា ជាទីដែលហេតុការណ៍ធ្លាក់យន្តហោះ Boeing 787 Dreamliner របស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ១២ មិថុនា ម្សិលមិញនេះ។
ក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះ មានជនរងគ្រោះ ២៤១នាក់ នៅលើយន្តហោះប៊ូអ៊ីងដែលជួបគ្រោះអកុសល ខណៈអ្នកស្លាប់នៅសេសសល់បានកើតឡើងនៅលើទីតាំងដែលយន្តហោះបានបុក៕


