អាកាសយានដ្ឋានភូកេត របស់ប្រទេសថៃ បាននិយាយថា ជើងហោះហើរមកពីក្រុមហ៊ុនអាកាសចរណ៍ Air India របស់ប្រទេសឥណ្ឌា ដែលហោះពីកោះភូកេត របស់ប្រទេសថៃ តម្រង់ទៅកាន់ទីក្រុងញូវដេលី បានបង្ខំចិត្តស្នើចុះចតជាបន្ទាន់នៅថ្ងៃសុក្រ (១៣ មិថុនា) នេះ បន្ទាប់ពីសារគម្រាមកំហែងបំផ្ទុះគ្រាប់បែក ត្រូវបានទទួលនៅលើយន្តហោះ។
មន្ត្រីអាកាសយានដ្ឋានថៃ បាននិយាយថា អ្នកដំណើរកំពុងត្រូវបានជម្លៀសខ្លួនចេញពីយន្តហោះ ដែលមានជើងហោះហើរលេខ AI 379 ស្របតាមផែនការសង្គ្រោះបន្ទាន់ ដោយមានអ្នកដំណើរសរុបចំនួន ១៥៦នាក់ នៅលើជើងហោះហើរនោះ៕

