ខណៈអ៊ីស្រាអែល ត្រៀមទប់ទល់សម្រាប់ការឆ្លើយតបដ៏ខ្លាំងក្លារបស់អ៊ីរ៉ង់ កងកម្លាំងការពារអ៊ីស្រាអែលនិយាយថាអ៊ីរ៉ង់បានបង្ហោះយានដ្រូនចូលទៅកាន់ដែនដីអ៊ីស្រាអែល។ យោងតាមអ្នកនាំពាក្យយោធាបានឲ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអែលជាង ២០០គ្រឿង បានវាយប្រហារលើគោលដៅជាង ១០០ កន្លែងនៅទូទាំងប្រទេសអ៊ីរ៉ង់ ក្នុងការវាយប្រហារជាមុន។

កងកម្លាំងការពារអ៊ីស្រាអែល និយាយនៅថ្ងៃសុក្រនេះថា អ៊ីរ៉ង់បានបង្ហោះយានដ្រូនជាង១០០គ្រឿងចូលទៅកាន់ប្រទេសអ៊ីស្រាអែល ដែលបង្ហាញពីការកើនឡើងដ៏ធំនូវភាពតានតឹងក្នុងតំបន់បន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការតោងើប(Rising Lion) ដែលកំណត់គោលដៅលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
