អគារអន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រ្តីក្រីក្រ ជាអំណោយរបស់សម្តេចតេជោ បើកការដ្ឋានសាងសង់នៅថ្ងៃនេះ

2025/06/13 09:53:39 pm        125

ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រី្ដ ចាប់ផ្តើមបើកការដ្ឋានសាងសង់អគារអន្តេវាសិកដ្ឋាន សម្រាប់ការស្នាក់នៅរបស់និស្សិតស្រ្តីក្រីក្រ មកពីបណ្តាខេត្ត ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ។ 

​លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះ

 បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារអន្តេវាសិកដ្ឋានសម្រាប់និស្សិតស្ត្រី ដែលមាន ជីវភាពខ្វះខាត មកពីបណ្តាខេត្ត, ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការ ចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីក្រសួង និងមន្ទីរកិច្ចការនារី សមាជិក សមាជិកានៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សហគ្រិនស្ត្រី សរុប ប្រមាណ ២៥០ នាក់។

អគារអន្តេវាសិកដ្ឋាននេះ គឺជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ, ប្រគល់ជូនក្រសួងកិច្ចការនារី ក្រោយការសាងសង់។ គម្រោងនេះសាងសង់លើផ្ទៃដីប្រមាណ ២ ហិកតា, មានអគារចំនួន ១ ខ្នង, កម្ពស់ ៤ ជាន់, មានទំហំ ៨ ៨៥៦ ម៉ែត្រការ៉េ, និងមានបន្ទប់ស្នាក់នៅចំនួន ១២៦ បន្ទប់, ជាន់ ផ្ទាល់ដីមានប៉ុស្តិ៍សុខភាព រដ្ឋបាល និងលំហរជួបជុំ។ គម្រោងនោះគ្រោងសាងសង់រយៈពេល ១៨ ខែ ជាថវិកាផ្ទាល់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ។ 

លោកជំទាវកិត្តិបណ្ឌិត ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសម្តេច តេជោប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ បងប្អូនស្រ្តី និងក្មេងស្រីនៅទូទាំងប្រទេស តាមរយៈការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងអនុត្តរភាពរបស់ស្រ្តី នៅគ្រប់វិស័យ ដើម្បីឱ្យពួកគេក្លាយជាមូលធនមនុស្ស និងមូលធនសង្គមដ៏មានតម្លៃ ព្រមទាំងជាតួអង្គប្រកបដោយសក្តានុពល និងបុរេសកម្ម ក្នុងការ ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ សំដៅរួមចំណែកកសាងភាពសុខុដុមរមនាក្នុងគ្រួសារ និងសង្គមជាតិ។ 

អន្តេវាសិកដ្ឋាននេះ មិនត្រឹមតែជាទីកន្លែងសម្រាប់ស្នាក់នៅប្រកបដោយសុវត្ថិភាព សម្រាប់និស្សិតជាស្ត្រី ដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ពាន និងជម្រកនៃក្តីសង្ឃឹមសម្រាប់ស្ត្រី ឱ្យឈានទៅសម្រេចនូវក្តីសុបិន្ត និងបំណងប្រាថ្នារបស់ ពួកគេ នាពេលអនាគតផងដែរ។ ជាងនេះទៀត អន្តេវាសិកដ្ឋាននេះ ក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយ លើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងអនុត្តរភាពស្រ្តីនិងក្មេងស្រី តាមរយៈការទទួលបានការអប់រំកម្រិតខ្ពស់ អភិវឌ្ឍន៍ជំនាញ ដើម្បី ត្រៀមខ្លួនរួចជាស្រេច ជាភ្នាក់ងារដ៏សកម្ម ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm