ភ្នំពេញ៖ ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា លទ្ធផលតេស្តដោយម៉ាស៊ីន PCR រកឃើញថា មនុស្ស ០៦នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ កាលពីថ្ងៃម្សិលមិញនេះ។
ក្រសួងបានឱ្យដឹងបន្ថែមថា ថ្ងៃនេះករណីស្លាប់០១នាក់ ដោយសារជំងឺកូវីដ-១៩ គឺមិនបានចាក់វ៉ាក់សាំងនោះទេ។
បើតាមក្រសួងសុខាភិបាល ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងរហូតដល់ ៣,០០៧នាក់ ហើយគិតត្រឹមថ្ងៃនេះ ខណៈចំនួនអ្នកឆ្លងជំងឺនេះសរុបបានកើនឡើងដល់ ១២០,៤៤០នាក់នៅទូទាំងប្រទេស។
ប៉ុន្តែក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ សរុបរហូតដល់ ១១៦,៨៤៥នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ៕
