ពិភពលោកប្រតិកម្ម ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ ជុំវិញសកម្មភាពនុយក្លេអ៊ែរ

2025/06/13 11:13:27 pm        83

អ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់ នៅថ្ងៃសុក្រ (ទី១៣ ខែមិថុនា) នេះ ដោយផ្តោតលើទីតាំងនុយក្លេអ៊ែរ រោងចក្រមីស៊ីល និងមេបញ្ជាការយោធា ហើយប្រព័ន្ធផ្សព្វផ្សាយ និងសាក្សីរបស់អ៊ីរ៉ង់ បានរាយការណ៍ពីការផ្ទុះនានា ក្នុងនោះរួមទាំងនៅរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដ៏សំខាន់របស់ប្រទេសផងដែរ។ 

ដោយបានហៅវាថា ជា «ពេលវេលាដ៏សំខាន់មួយ ក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល» នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ប្រទេសក៏កំពុងកំណត់គោលដៅលើអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ នៅក្នុងប្រតិបត្តិការដែលនឹងបន្តធ្វើជាច្រើនថ្ងៃទៀត។ អ៊ីរ៉ង់ដែលបានប្តេជ្ញាសងសឹកនោះ បានអះអាងជាយូរមកហើយថា សកម្មភាពទាក់ទងនឹងនុយក្លេអ៊ែររបស់ខ្លួន គឺក្នុងគោលបំណងសន្តិភា។

បណ្ដាមេដឹកនាំ និងឥស្សរជនជាន់ខ្ពស់របស់ពិភពលោក បានចេញមកប្រតិកម្ម ចំពោះការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការបើកការវាយប្រហារនេះ។ 

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបញ្ជាក់ពីការមិនជាប់ពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកថា៖ «យប់នេះ អ៊ីស្រាអែលបានចាត់វិធានការឯកតោភាគី ចំពោះអ៊ីរ៉ង់។ យើងមិនពាក់ព័ន្ធនឹងការវាយប្រហារនេះទេ ហើយអាទិភាពចម្បងរបស់យើង គឺការការពារកងកម្លាំងអាមេរិក នៅក្នុងតំបន់»។ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានលើកឡើងថា៖ «អូស្ត្រាលីបារម្ភ ចំពោះការកើនឡើងនូវភាពតានតឹង រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ នេះបង្កជាហានិភ័យឲ្យមានអស្ថិរភាពដល់តំបន់ដែលប្រែប្រួលរួចហើយ។ យើងសូមអំពាវនាវឲ្យភាគីទាំងអស់ជៀសវាងសកម្មភាព និងវោហាសាស្ត្រដែលនឹងនាំឲ្យភាពតានតឹងឡើងកម្ដៅខ្លាំងឡើងៗ»។ 

នាយករដ្ឋមន្រ្តីនូវ៉ែលហ្សេឡង់ លោក Christopher Luxon បាននិយាយថា៖ «វាគឺជាព្រឹត្តិការណ៍មិនគួរឲ្យរីករាយ នៅតំបន់មជ្ឈិមបូព៌ា។ ហានិភ័យនៃវាយតម្លៃមិនបានត្រឹមត្រូវ គឺខ្ពស់ណាស់។ តំបន់នោះមិនត្រូវការឲ្យមានសកម្មភាពយោធាទៀតទេ»។ នាយខុទ្ទកាល័យរបស់ជប៉ុន លោក Yoshimasa Hayashi បានប្រាប់ថា៖ «ប្រទេសជប៉ុនបន្តកិច្ចប្រឹងប្រែងការទូតចាំបាច់ទាំងអស់ ដើម្បីទប់ស្កាត់កុំឲ្យមានស្ថានភាពកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត ខណៈដែលអនុវត្តរាល់វិធានការ ដើម្បីការពារពលរដ្ឋជប៉ុន»។ 

អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានលើកឡើងថា៖ «លោកអគ្គលេខាធិការថ្កោលទោសរាល់ការបង្កើនភាពតានតឹងផ្នែកយោធា នៅមជ្ឈិមបូព៌ា។ លោកបារម្ភជាពិសេស ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ ខណៈដែលការពិភាក្សា រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ស្តីពីស្ថានភាពកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កំពុងដំណើរការ។ លោកអគ្គលេខាធិការអំពាវនាវឲ្យភាគីទាំង២ អនុវត្តការអត់ធ្មត់ឲ្យបានខ្ពស់បំផុត»។ 

រដ្ឋាភិបាលអូម៉ង់ ដែលកំពុងសម្របសម្រួលកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់-អាមេរិក បានលើកឡើងថា៖ «អូម៉ង់ចាត់ទុកវិធានការនេះថា ជាករបង្កើននូវភាពតានតឹងដ៏គ្រោះថ្នាក់ ដោយមិនមានការប្រុងប្រយ័ត្ន ដែលតំណាងឲ្យការរំលោភលើធម្មនុញ្ញ UN ដែលជាគោលការណ៍នៃច្បាប់អន្តរជាតិ។ អាកប្បកិរិយាឈ្លានពាននេះ មិនអាចទទួលយកបាន ហើយវាធ្វើឲ្យមានអស្ថិរភាពដល់សន្តិភាព និងសន្តិសុខក្នុងតំបន់»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        209
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        195
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm