ចិនប្រាប់ឲ្យពលរដ្ឋប្រុងប្រយ័ត្ន ទាំងនៅអ៊ីរ៉ង់ និងអ៊ីស្រាអែល ជុំវិញលទ្ធភាពនៃការវាយប្រហារនានា

2025/06/13 11:30:48 pm        58

ប្រទេសចិនបានចេញសេចក្តីណែនាំដល់ពលរដ្ឋរបស់ខ្លួន ទាំងនៅក្នុងប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ អំពីស្ថានភាពសន្តិសុខ «ស្មុគស្មាញ និងធ្ងន់ធ្ងរ» នៅក្នុងប្រទេសទាំងនោះ នៅថ្ងៃសុក្រ (ទី១៣ ខែមិថុនា) នេះ ដោយបន្ថែមការព្រមានដល់ប្រជាជន ក្នុងប្រទេសអ៊ីស្រាអែលឲ្យត្រៀមខ្លួន សម្រាប់ការវាយប្រហារដោយមីស៊ីល និងយានដ្រូន។

ស្ថានទូតចិនប្រចាំប្រទេសអ៊ីស្រាអែល បានប្រាប់ពលរដ្ឋនៅទីនោះឲ្យពង្រឹងការប្រុងប្រយ័ត្នផ្នែកសន្តិសុខរបស់ពួកគេ ជៀសវាងការចេញទៅក្រៅដោយមិនចាំបាច់ ឬទៅកាន់តំបន់ ជុំវិញអង្គភាពយោធា និងស្ថាប័នរសើប ដោយសារ «ស្ថានភាពសន្តិសុខនៅលើដីមានភាពស្មុគស្មាញ និងធ្ងន់ធ្ងរ»។

តាមរយៈបង្ហោះនៅលើគណនីបណ្ដាញសង្គម WeChat របស់ខ្លួន សេចក្តីជូនដំណឹង បានឲ្យដឹងថា «រក្សាភាពស្ងប់ស្ងាត់ និងប្រុងប្រយ័ត្ន» ដោយដាស់តឿនពលរដ្ឋឲ្យត្រៀមខ្លួន ដើម្បីការពារចំពោះមីស៊ីល គ្រាប់រ៉ូកែត យានដ្រូន និងការវាយប្រហារផ្សេងៗទៀត។

នៅក្នុងសេចក្តីជូនដំណឹងដាច់ដោយឡែកមួយទៀត ស្ថានទូតចិនប្រចាំនៅអ៊ីរ៉ង់ ក៏បានណែនាំដល់ពលរដ្ឋ និងសហគ្រាសដែលមានមូលដ្ឋាននៅទីនោះ យកចិត្តទុកដាក់លើការវិវត្ត និងបង្កើនការយល់ដឹង និងការប្រុងប្រយ័ត្នផ្នែកសន្តិសុខរបស់ពួកគេ ដោយស្នើឲ្យពលរដ្ឋជៀសវាងទីតាំងរសើប និងកន្លែងដែលមានមនុស្សច្រើន។

គួរបញ្ជាក់ថា អ៊ីស្រាអែលនៅថ្ងៃសុក្របានឲ្យដឹងថា ខ្លួនបានកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ រោងចក្រមីស៊ីលផ្លោង និងមេបញ្ជាការយោធា ជាការចាប់ផ្តើមនូវអ្វីដែលខ្លួនបានព្រមានថា នឹងជាប្រតិបត្តិការរយៈពេលវែង ដើម្បីរារាំងទីក្រុងតេអេរ៉ង់កុំឲ្យផលិតអាវុធបរមាណូ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm