Spurs ប្រកាសតែងតាំងគ្រុបង្គោលថ្មីអតីតអ្នកចាត់ការ Brentford លោក Thomas Frank

2025/06/13 11:33:02 pm        418

ក្លិបបាល់ទាត់ Tottenham Hotspur បានប្រកាសតែងតាំងគ្រូបង្គោលថ្មីដែលជាអតីតអ្នកចាត់ការ Brentford លោក Thomas Frank ជាមួយនឹងកិច្ចសន្យាដឹកនាំដល់ឆ្នាំ ២០២៨។

         បុរសវ័យ ៥១ ឆ្នាំរូបនេះ បានមកជំនួសតំណែងលោក Ange Postecoglou ដែលត្រូវបានបញ្ចប់តំណែងកាលពីដើមខែមិថុនានេះ ទោះបីដឹកនាំ Spurs លើកពាន UEFA Europa League ក៏ដោយ។ 

         រាប់ពីឆ្នាំ ២០២១ លោក Thomas Frank បានក្លាយជាគ្រូបង្គោលទីបួនហើយដែលដឹកនាំ Spurs។

         Spurs បានបញ្ចប់រដូវកាលនៅ Premier League ចំណាត់ថ្នាក់លេខ ១៧ ចាញ់ ២២ ប្រកួតក្នុងចំណោម ៣៨ ប្រកួតក្នុងលីគ ខណៈ Brentford ឈរលេខ ១០ នៅពីលើ Spurs ១៨ ពិន្ទុ។

         យ៉ាងណាក្តី Spurs បានទទួលកៅអីនៅ UEFA Champions League រដូវកាលក្រោយ តាមរយៈជ័យជនះនៅ​Europa League ដែលយកឈ្នះ Manchester United វគ្គផ្តាច់ព្រ័ត្រ។

         រំលឹកថាលោក Thomas Frank បានកាន់តំណែងនៅ​ Brentford អស់រយៈពេល ៧ ឆ្នាំមកហើយ ដោយដំបូងជាជំនួយការលោក Dean Smith នៅឆ្នាំ ២០១៦ មុនទទួលតំណែងគ្រូបង្គោលនៅឆ្នាំ​ ២០១៨។

         រដូវកាល ២០១៩-២០ Brentford បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ Play-Off League Championship តែចាញ់ Fulham ២-១ ហើយរដូវកាលក្រោយមកក៏ឡើងវគ្គផ្តាច់ព្រ័ត្រម្តងទៀតយកឈ្នះ Swansea ទទួលបានកៅអី Premier League តាំងពីរដូវកាល ២០២០-២១។

         តាំងពីពេលនោះមក Brentford បានឈរជើងនៅ Premier League យ៉ាងរឹងមាំក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិដាណឺម៉ាករូបនេះ ដោយបញ្ចប់រដូវកាលលេខ ១៣ លេខ ៩ លេខ ១៦ និងលេខ ១០ រដូវកាលមុន៕

អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm