រដ្ឋមន្រ្តីសុខាភិបាល៖ «យើងជាផលិតផលនៃការទទួលទានរបស់យើង យើងទទួលទានល្អ នាំឱ្យយើងមានសុខភាពល្អ លើសពីអ្វីដែលយើងមាន»

2025/06/13 04:52:25 pm        346

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា យើងជា​ផលិតផល នៃការទទួលទានរបស់យើង យើងទទួលទានល្អ នាំឱ្យយើងមានសុខភាពល្អ លើសពីអ្វីដែលយើងមាន។

ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ «ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលំអអាហារូបត្ថម្ភ ឆ្នាំ២០២៥ ដល់ ២០៣០» “Fast Track Road Map for improving Nutrition 2023-2030” ដើម្បីជំរុញឱ្យមាន​ការ​អនុវត្ត​ចូលរួម​កាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទំរង់សម្រាប់ស្រ្តី និងកុមារ, នាព្រឹកថ្ងៃទី១៣ ខែ​មិថុនា ឆ្នាំ២០២៥នេះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលចថា ដើម្បីលើកកម្ពស់​សុខុមាល​ភាពប្រជាពលរដ្ឋក្នុងសហគមន៍ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ត្រូវមានរៀប​ចំ​សូចនាករឱ្យបានច្បាស់លាស់ជាអ្នកអនុវត្ត ហើយមន្ទីរសុខាភិបាលរាជធានី-ខេត្ត មន្ទីរពេទ្យ​គ្រប់​លំដាប់​ថ្នាក់ ត្រូវសហការជាមួយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ក្នុងការផលិតសារ​អប់រំសំខាន់ៗ ពីរបបអាហារហូបចុកដែលមានសុខុមាលភាព។ មន្ទីរសុខាភិបាល ត្រូវរៀបចំ ១) ផែនការយុទ្ធសាស្រ្ត ដោយត្រូវមានស្ថានភាពបច្ចុប្បន្ន លក្ខខណ្ឌប្រកប បញ្ហាប្រឈម ២) ផែនការសកម្មភាព ជាពិសេសប្រជាពលរដ្ឋ ដែលខ្វះខាតអាហារូបត្ថម្ភ តាមទីជនបទ ៣) តាមដានឱ្យបានជាប់ប្រចាំ ការលូតលាស់របស់កុមារ ដោយត្រូវវាស់កម្ពស់ ថ្លឹងគីឡូ ភាពស្គមស្គាំង និងប្រាជ្ញារបស់កុមារ។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់កំណើនការងារសមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព បានអនុម័តនូវអាទិភាពសំខាន់ៗ ជាពិសេស ការអភិវឌ្ឍមូលធនមនុស្សនៅតែជាអាទិភាពចម្បង ហើយការផ្តោតសំខាន់មួយនោះ គឺការកែលម្អសុខភាព និងសុខុមាលភាពរបស់ប្រជាជន។ ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលម្អអាហារូបត្ថម្ភ ឆ្នាំ២០២៥-២០៣០ ដើម្បីពង្រឹងការប្តេជ្ញាចិត្តថ្នាក់ជាតិ សម្រាប់ការកែលម្អអាហារូបត្ថម្ភ ផ្អែកលើអាទិភាពជាតិ និងយុទ្ធសាស្រ្ត ក្នុងការបង្កើនគុណភាពសេវាដែលពាក់ព័ន្ធនឹងអាហារូបត្ថម្ភ ដើម្បីកែលម្អទម្លាប់នៃការទទួលទានរបបអាហារដែលល្អ ចំពោះសុខភាព។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តា ឈាង រ៉ា បានផ្តល់អនុសាសន៍គន្លឹះ ដើម្បីឈានទៅសម្រេចបាននូវគោលដៅនានានៃផែនទីបង្ហាញផ្លូវនេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត មន្ទីរសុខាភិបាល ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល សូមចូលរួមសហការ សម្របសម្រួល គាំទ្រ ក្នុងការអនុវត្តនូវផែនទីបង្ហាញផ្លូវនេះឱ្យបានជោគជ័យ ដូចតទៅ៖ ១. គ្រប់មូលដ្ឋានសុខាភិបាលសូមលើកម្ពស់ការទទួលបានព័ត៌មាន ការផ្តល់ប្រឹក្សាអំពីអាហារូបត្ថម្ភ និងសេវាសុខភាព និងអាហារូបត្ថម្ភ ដែលមាននៅមូលដ្ឋានសុខាភិបាល ប្រកបដោយគុណភាព ដើម្បីលើកកម្ពស់ការអនុវត្តរបបអាហារគ្រប់គ្រាន់ ចម្រុះមុខ ជាពិសេសស្រ្តីក្នុងវ័យបន្តពូជ ស្រ្តីមានផ្ទៃពោះ និងម្តាយ និងប្រើប្រាស់សេវាដែលរួមមានសេវាសុខភាពមុនពេលសម្រាល និងក្រោយសម្រាល «យើងហូបអាហារបៃតង យើងនឹងមានសុខភាពល្អ»។

២. គ្រប់មូលដ្ឋានសុខាភិបាល ត្រូវបង្កើននូវការទទួលបានព័ត៌មាន ប្រឹក្សាអំពីអាហារូបត្ថម្ភ និងសេវាសុខភាព និងអាហារូបត្ថម្ភដែលមាននៅមូលដ្ឋានសុខាភិបាលប្រកបដោយគុណភាព ដើម្បីកម្ពស់ការអនុវត្តបំបៅកូនដោយទឹកដោះម្តាយ ការផ្តល់អាហារបន្ថែមគ្រប់គ្រាន់ និងចម្រុះមុខអាហារ តាមដានការលូតលាស់ ទទួលថ្នាំគ្រាប់វីតាមីនអា និងការអនុវត្តថែទាំកុមារតូចជាដើម។

៣. បង្កើនអត្រាគ្របដណ្តប់ក្នុងការស្រាវជ្រាវរកឱ្យឃើញ និងព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ និងមធ្យម និងរួមបញ្ចូលការធ្វើបច្ចុប្បន្នភាពគោលការណ៍ថែទាំ និងព្យាបាលនានា ការធ្វើផែនការ និងប៉ាន់ប្រមាណការផ្គត់ផ្គង់អាហារព្យាបាល ការកសាងសមត្ថភាពបុគ្គលិកសុខាភិបាល ការចូលរួមរបស់សេវាឯកជនក្នុងការផ្គត់ផ្គង់ និងពង្រឹងប្រព័ន្ធតាមដានទិន្នន័យ។

៤. សហការគាំទ្រទៅលើវិស័យអប់រំ ដើម្បីចូលរួមលើកកំពស់អាហារូបត្ថម្ភ សម្រាប់កុមារនៅតាមសាលារៀន ក្នុងការទទួលបានគ្រាប់ថ្នាំជាតិដែកប្រចាំសប្តាហ៍ ថ្នាំទំលាក់ព្រូនគ្រប់គ្រាន់ ព័ត៌មានអំពីអាហារសុខភាព និងលើកកម្ពស់ ការអនុវត្តទទួលទានអាហារសុខភាព ស្របតាម «គោលនយោបាយស្តីពីសុខភាពសិក្សា» និងផែនការសកម្មភាពពាក់ព័ន្ធ។

៥. គាំទ្រការកែលម្អគុណភាពទិន្នន័យអាហារូបត្ថម្ភ តាមរយៈការកសាងសមត្ថភាព ការបង្កើតភស្តុតាង ការផ្លាស់ប្តូរព័ត៌មាន ពង្រីកអត្រាគ្របដណ្តប់សុខភាពជាសកល និងផ្តល់អាទិភាពដល់តំបន់ដែលងាយរងគ្រោះដោយផ្អែកលើភស្តុតាង កសាងធនធានមនុស្ស។

៦. សហការការងារអន្តរវិស័យក្នុងការវិនិយោគទៅលើអន្តរាគមន៍អាហារូបត្ថម្ភ ការទទួលបានការគាំទ្រនានាដែលគាំទ្រអាហារូបត្ថម្ភដូចជា សេវាគាំពារសង្គម ទឹកស្អាត និងអនាម័យ ស្បៀង ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am