ប្រជាពលរដ្ឋអ៊ីស្រាអែលរស់នៅក្នុងទីក្រុងតែល អាវីវ នាំគ្នាប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ផ្សារទំនើបក្នុងស្រុក ដើម្បីទិញទំនិញស្តុកទុក បន្ទាប់ពីការប្រកាសអាសន្ននៅទូទាំងប្រទេសពីការវាយប្រហារជិតមកដល់របស់អ៊ីរ៉ង់ បន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែល បានប្រកាសចុះប្រតិបត្តិការយោធាមានគោលដៅលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរអ៊ីរ៉ង់ ។
ខណៈដើរទិញទំនិញស្តុកទុក លោក Amir Peles គឺជាពលរដ្ឋវ័យ ៥៣ឆ្នាំមួយរូបរស់នៅក្នុងទីក្រុងតែល អាវីវ និយាយថា លោកភ្ញាក់ឡើងឮសេចក្តីប្រកាសអាសន្ន ហើយលោកមិនអាចត្រឡប់ទៅដេកវិញបានទេ ។ លោកគិតថា ក្នុងករណីបែបនេះ វាប្រសើរជាងកាលដែលរូបលោកទៅទិញទំនិញស្តុកទុកសម្រាប់គ្រួសាររបស់លោក ។

ខណៈពេលនោះដែរ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា មន្ត្រីយោធាជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រជាច្រើននាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ហើយលោកបានព្រមានថា ការផ្តន្ទាទោសធ្ងន់ធ្ងរយ៉ាងធ្ងន់ធ្ងរនឹងត្រូវធ្វើឡើងលើអ៊ីស្រាអែល ។
លោក Khamenei បាននិយាយថា ដៃដ៏អាក្រក់របស់អ៊ីស្រាអែលប្រឡាក់ដោយឈាម ហើយប្រព្រឹត្តឧក្រិដ្ឋកម្មនៅអ៊ីរ៉ង់ ដោយបង្ហាញឱ្យឃើញពីចរឹកដព្រៃផ្សៃរបស់រដ្ឋជ្វីហ្វមួយនេះ ច្រើនជាងពេលណាៗទាំងអស់ ។
សូមបញ្ជាក់ថា អ៊ីស្រាអែល បានវាយប្រហាររដ្ឋធានីអ៊ីរ៉ង់ នៅព្រឹកថ្ងៃសុក្រនេះ មានគោលដៅលើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសមួយនេះ និងបានបង្កើនលទ្ធភាពសម្រាប់សង្រ្គាមពេញបន្ទុករវាងសត្រូវមជ្ឈិមបូព៌ាដ៏ជូរចត់ទាំងពីរ ៕
