នៅថ្ងៃសុក្រនេះ អាកាសយានដ្ឋាន Ben Gurion ស្ថិតក្នុងទីក្រុងតែល អាវីវ ប្រទេសអ៊ីស្រាអែល បានបិទទ្វារ រហូតដល់មានការជូនដំណឹងបន្ថែមទៀត ហើយអង្គភាពការពារដែនអាកាស ស្ថិតក្នុងការប្រុងជើងការខ្ពស់ សម្រាប់លទ្ធភាពនៃការវាយប្រហារសងសឹកពីអ៊ីរ៉ង់ ។
សារព័ត៌មានអ៊ីរ៉ង់ រាយការណ៍ពីការផ្ទុះ រួមទាំងនៅរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមអ៊ីរ៉ង់ ស្ថិតក្នុងទីក្រុង Natanz ស្របពេលដែលអ៊ីស្រាអែល បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ជាការព្យាករចំពោះការសងសឹកជាមួយការវាយប្រហារមីស៊ីល និងយានដ្រូនពីទីក្រុងតេអេរ៉ង់ ។

យោធាអ៊ីស្រាអែល និយាយនៅថ្ងៃសុក្រនេះថា ពួកគេបង្ខំចិត្តធ្វើបែបនេះ ដោយផ្អែកលើព័ត៌មានចារកម្មដែលបង្ហាញថា “អ៊ីរ៉ង់ខិតដល់ចំណុចមិនអាចបកក្រោយបាន ក្នុងការផលិតអាវុធនុយក្លេអ៊ែររបស់ពួកគេ” ។
ទិន្នន័យពីគេហទំព័រតាមដានការហោះហើរ Flightradar24 បង្ហាញថា យន្តហោះលែងឃើញមានហោះហើរទៀតហើយ នៅក្នុងដែនអាកាសពីលើប្រទេសអ៊ីស្រាអែល អ៊ីរ៉ង់ និងអ៊ីរ៉ាក់ ហើយនិងហ៊្សកដានី នាថ្ងៃសុក្រនេះ ក្រោយអ៊ីស្រាអែលបើកការវាយប្រហារលើគោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងនោះក្រុមហ៊ុនដឹកជញ្ជូន បានបង្វែរទិសដៅហោះហើរ និងលុបចោលជើងហោះហើររបស់ពួកគេ ដើម្បីធានា និងរក្សាសុវត្ថិភាពដល់អ្នកដំណើរ ហើយនិងអាកាយានិក ៕
