មេដឹកនាំអាល្លឺម៉ង់៖ លោក Netanyahu បានជូនដំណឹងដល់លោក អំពីការវាយប្រហារលើអ៊ីរ៉ង់

2025/06/14 01:33:34 am        93

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានជូនដំណឹងដល់លោក អំពីការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ អំឡុងការជជែកតាមទូរសព្ទ នៅព្រឹកថ្ងៃសុក្រ (ទី១៣ ខែមិថុនា) នេះ។

សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ហើយអ៊ីរ៉ង់មិនគួរបង្កើតអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែលោក Merz បានអំពាវនាវឲ្យភាគីទាំង២ បញ្ចៀសបង្កើនភាពតានតឹង។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់ នៅថ្ងៃសុក្រនេះ ដោយបានប្រាប់ថា ខ្លួនបានកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ រោងចក្រមីស៊ីលបាលីស្ទិក និងមេបញ្ជាការយោធា ក្នុងអំឡុងពេលចាប់ផ្តើមប្រតិបត្តិការ ដើម្បីរារាំងទីក្រុងតេអេរ៉ង់កុំឲ្យផលិតអាវុធបរមាណូ។

ក្រោយកើតមានព្រឹត្តិការណ៍នេះ លោក Merz បាននិយាយថា អាល្លឺម៉ង់កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូ ជាពិសេសសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង។ ហើយជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា៖ «យើងអំពាវនាវឲ្យភាគីទាំង២ អត់ធ្មត់កុំចាត់វិធានការ ដែលអាចនាំឲ្យមានការកើនឡើងនូវភាពតានតឹងបន្ថែមទៀត និងធ្វើឲ្យតំបន់ទាំងមូលមានអស្ថិរភាព»។

សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់បន្ថែមថា លោក Merz បានកោះប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខ ដែលបានយល់ព្រមឲ្យចាត់វិធានការប្រុងប្រយ័ត្នចាំបាច់ទាំងអស់ ដើម្បីការពារពលរដ្ឋអាល្លឺម៉ង់ នៅក្នុងប្រទេសអ៊ីស្រាអែល អ៊ីរ៉ង់ និងតំបន់ និងដើម្បីបង្កើនការការពារ ចំពោះទីតាំងមានជនជាតិជ្វីហ្វ និងអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm