ទូរទស្សន៍ Al Masirah បានដកស្រង់សម្តីអ្នកនាំពាក្យរបស់អគ្គសេនាធិការកងទ័ពអ៊ីរ៉ង់ដែលបាននិយាយថា អ៊ីស្រាអែល នឹងទទួលបានការឆ្លើយតបយ៉ាងតឹងរ៉ឹងសម្រាប់ការវាយប្រហាររបស់ខ្លួននៅថ្ងៃសុក្រនេះ ប្រឆាំងនឹងអ៊ីរ៉ង់។
លោកបានលើកឡើងថា ការវាយប្រហារនេះ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។
សារព័ត៌មាន Al Masirah បានដកស្រង់សម្ដីអ្នកនាំពាក្យរូបនេះថា៖ «សត្រូវជ្វីហ្វ និងអាមេរិក នឹងចំណាយលើការវាយប្រហារនេះ ហើយនឹងរងការវាយប្រហារដ៏មហន្តរាយមួយ»។
នាពេលកន្លងមក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានប្រកាសពីការចាប់ផ្តើមនៃប្រតិបត្តិការតោងើប( Rising Lion) ដែលកំណត់គោលដៅ ទៅលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានហៅការវាយប្រហារនេះថា ជា «ការវាយប្រហារមុន» ហើយបានព្រមានជនរួមជាតិរបស់ខ្លួនអំពីការវាយប្រហារសងសឹករបស់អ៊ីរ៉ង់។