យោធាអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារតាមអាកាសនាពេលថ្មីៗនេះ បានសម្លាប់មន្ត្រីម្នាក់របស់ក្រុមភេរវករដេស( Daesh) នៅភាគពាយព្យប្រទេសស៊ីរី។
នៅក្នុងការបង្ហោះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គម ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយថា កងកម្លាំងរបស់ខ្លួន «បានធ្វើការវាយប្រហារតាមអាកាសយ៉ាងជាក់លាក់មួយ នៅភាគពាយព្យប្រទេសស៊ីរី ដោយបានសម្លាប់លោក Rakhim Boev ជាមន្ត្រីរបស់ក្រុម Daesh ដែលមានមូលដ្ឋាននៅស៊ីរី» ដោយប្រើឈ្មោះផ្សេងទៀតសម្រាប់ក្រុម Daesh នេះ ។

ការបង្ហោះនៅលើបណ្តាញសង្គម X បានបញ្ជាក់ថា លោក Boev បានជាប់ពាក់ព័ន្ធក្នុងការរៀបចំផែនការប្រតិបត្តិការខាងក្រៅ ដែលគំរាមកំហែងពលរដ្ឋអាមេរិក ដៃគូរបស់យើង និងជនស៊ីវិល»។
រូបភាពដែលភ្ជាប់មកជាមួយបង្ហោះនោះ បង្ហាញពីរថយន្ត SUV ដែលមានកញ្ចក់ និងដំបូល។
នាពេលកន្លងទៅ សារព័ត៌មាន AFP បានរាយការណ៍ថា មនុស្សពីរនាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយយានដ្រូនដាច់ដោយឡែកពីគ្នាកាលពីថ្ងៃអង្គារ ទៅលើរថយន្ត និងម៉ូតូ នៅបន្ទាយភាគពា យ័ព្យនៃអតីតក្រុមឧទ្ទាមឥស្លាម ដែលបច្ចុប្បន្នដឹកនាំរដ្ឋាភិបាលស៊ីរី។
