ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នឹងទទួលបានសេវាទឹកស្អាតប្រើប្រាស់គ្រប់គ្នានៅត្រឹមឆ្នាំ២០២៧

2025/06/14 02:55:59 am        160

ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំណត់នូវផែនការត្រឹមឆ្នាំ២០២៧ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ជាពិសេសតំបន់ជាយក្រុង នឹងទទួល បានទឹកស្អាតប្រើប្រាស់ស្ទើរ ១០០ ភាគរយ ខណៈបច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននិងកំពុងជំរុញតបណ្តាញទឹកស្អាតចូលខ្នងផ្ទះ ជូនប្រជាពលរដ្ឋ ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់។

​ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងនៅក្នុង ការចុះផ្សព្វផ្សាយ ស្ដីពីទឹកស្អាតជូនប្រជាពលរដ្ឋរស់នៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នេះថា ជុំវិញការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនេះ បន្ទាប់ពីរោងចក្រទឹកស្អាតបាក់ខែងជំហ៊ានទី២ បានបញ្ចប់, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក៏បានចាប់ផ្តើមពង្រីកបណ្តាញទឹកស្អាតជូនដល់ប្រជាពលរដ្ឋនៅតំបន់ជាយក្រុង ដើម្បីឱ្យពួកគាត់ទទួលបាន សេវាទឹកស្អាតប្រើប្រាស់ ស្របតាមការគិតគូរយកចិត្តទុកដាក់ របស់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានស្នើដល់រដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញ ជំរុញតបណ្តាញជូនប្រជាពលរដ្ឋតាមលទ្ធភាពជាក់ស្តែង។

ឯកឧត្តម បន្តឱ្យដឹងថា ជុំវិញការតបណ្តាញទឹកនៅរាជធានីភ្នំពេញនេះ ចំពោះគម្រោងដែលនៅសេសសល់រួមមាន៖ នៅខ័ណ្ឌ ដង្កោ, ខ័ណ្ឌកំប៉ូល និងខ័ណ្ឌពោធិ៍សែនជ័យ ក្នុងនោះសម្រាប់ខ័ណ្ឌពោធិ៍សែនជ័យ និងខ័ណ្ឌដង្កោ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានកំពុង ពង្រីកតបណ្តាញជូនប្រជាពលរដ្ឋ ជាក់ស្តែងនៅក្នុងភូមិឃ្លាំងសណ្តាយ ក្នុងសង្កាត់ពងទឹកនេះ គឺជាភូមិចុងក្រោយ ដែលរដ្ឋាករទឹកបាន និងកំពុងចុះតបណ្តាញជូនពួកគាត់។ ហើយបន្ទាប់ពីបញ្ចប់គម្រោងនៅភូមិនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងបន្តចុះតបណ្តាញនៅ ប៉ែកខាងត្បូង និងខាងលិចក្រុងភ្នំពេញបន្ថែម។ ឯកឧត្តម បញ្ជាក់ថា ជាផែនការ រដ្ឋាករទឹកនឹងកំណត់ត្រឹមឆ្នាំ២០២៧ ប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញ ជាពិសេសតំបន់ជាយក្រុង នឹងទទួលបានទឹកស្អាតប្រើប្រាស់ស្ទើរ ១០០ ភាគរយ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីទឹកស្អាតនេះ ក្រុមការងារនាយកដ្ឋានអាជីវកម្ម ក៏បានបង្កើតបញ្ជរចែកពាក្យ-ទទួលពាក្យ តបណ្តាញ ទឹកជូនប្រជាពលរដ្ឋផ្ទាល់ ដោយបានចែកនិងទទួលពាក្យបានចំនួន ២០២/២៣០បណ្តាញ ក្នុងនោះមានឧបត្ថម្ភធនចំនួន ៤៣ គ្រួសារ រួមមាន៖ ឧបត្ថម្ភធន ៣០% មាន ៧ គ្រួសារ, ៥០% ចំនួន ២៧ គ្រួសារ, ៧០% ចំនួន ៨ គ្រួសារ និង ១០០% មានចំនួន១គ្រួសារ។

ក្នុងឱកាសនេះ ប្រជាពលរដ្ឋរស់ឃុំខាងលើ បានសម្ដែងនូវសេចក្ដីត្រេកអរយ៉ាងខ្លាំង ដែលទទួលបានទឹកស្អាតប្រើប្រាស់ផ្ទាល់ ពី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលជាយូរឆ្នាំមកហើយ ពួកគាត់ដែលរស់នៅក្នុងមូលដ្ឋាននេះ មិនដែលមានទឹកស្អាតប្រើប្រាស់ឡើយ ដោយប្រើប្រាស់តែទឹកអណ្តូង ទឹកស្រះ និងទិញទឹករថយន្តឯកជនប្រើប្រាស់ ក្នុងតម្លៃថ្លៃ និងមិនមានអនាម័យជាដើម។ 

ជុំវិញបញ្ហាទឹកស្អាតនេះ អ៊ំស្រីម្នាក់ដែលចូលរួមក្នុងពិធីផ្សព្វផ្សាយនេះ បានបញ្ជាក់ថា ពីមុនផ្ទះរបស់គាត់ប្រើប្រាស់ទឹកទិញ តាមរថយន្តដឹកលក់ ដោយក្នុង ១ ខែៗ គ្រួសារគាត់ប្រើអស់ចំនួន ២ ឡាន ស្មើនឹង ៦ ម៉ែត្រគូប ដោយត្រូវចំណាយថវិកាអស់ ៦ ម៉ឺន រៀល, បន្ទាប់ពីទទួលបានទឹកពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គាត់នឹងចំណាយប្រមាណ ៣ ពាន់រៀលប៉ុណ្ណោះ នៅក្នុង១ខែៗ ក្នុងនោះ បើធៀបនិងការប្រើប្រាស់ទឹកពីមុន ឃើញថា គ្រួសារគាត់នឹងចំណេញប្រាក់ក្នុងរង្វង់ប្រមាណ ៥៧ ពាន់រៀល ក្នុង១ខែ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm