​ ប្រភពពីនគរបាល៖ ប្រអប់ខ្មៅមួយ ត្រូវបានរកឃើញពីកន្លែងធ្លាក់យន្តហោះរបស់ក្រុមហ៊ុន Air India

2025/06/14 03:14:55 am        116


ក្រុមអ្នកស៊ើបអង្កេត នៅថ្ងៃសុក្រ (ទី១៣ ខែមិថុនា) នេះ បានរកឃើញឧបករណ៍ថតសំឡេងប្រអប់ខ្មៅមួយពីកន្លែងកើតឧបទ្ទវហេតុយន្តហោះដឹកអ្នកដំណើរឆ្ពោះទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស ដែលបានធ្លាក់ចូលតំបន់លំនៅឋាននៃទីក្រុង Ahmedabad របស់ប្រទេសឥណ្ឌា ដោយហេតុការណ៍នេះបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២៦៥នាក់បាត់បង់ជីវិត ទាំងនៅលើយន្តហោះ និងនៅលើដី។

យន្តហោះ Boeing 787-8 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានចេញសញ្ញាព្រមានមួយភ្លែត មុនពេលវាធ្លាក់នៅម៉ោងអាហារថ្ងៃត្រង់ កាលពីថ្ងៃព្រហស្បតិ៍ (ទី១២ ខែមិថុនា) បន្ទាប់ពីហោះឡើងបានចម្ងាយ ១០០ម៉ែត្រពីដី។

បុរសម្នាក់នៅលើយន្តហោះដែលដឹកអ្នកដំណើរ និងបុគ្គលិកចំនួន ២៤២នាក់ បានរួចជីវិតដោយអព្ភូតហេតុពីការធ្លាក់ដ៏គួររន្ធត់ក្រៃលែងនេះ ដែលបានបន្សល់ទុកត្រឹមតែបំណែកកន្ទុយយន្តហោះលយចេញពីជាន់ទី ២ នៃអន្តេវាសិកដ្ឋាន សម្រាប់បុគ្គលិកពេទ្យពីមន្ទីរពេទ្យក្បែរនោះ។

ស្នងការរងនគរបាល លោកស្រី Kanan Desai បាននិយាយថា រហូតមកដល់ពេលនេះ សពជនរងគ្រោះចំនួន ២៦៥នាក់ ត្រូវបានបញ្ជាក់អះអាង ដែលបង្ហាញថា យ៉ាងហោចណាស់មនុស្ស ២៤នាក់ បានបាត់បង់ជីវិតនៅលើដី។ ចំនួនអ្នកស្លាប់អាចកើនឡើងទៀត នៅពេលដែលបំណែករាងកាយកាន់តែច្រើនត្រូវបានរកឃើញ។

ក្រុមហ៊ុនអាកាសចរណ៍ Air India បានឲ្យដឹងថា មានអ្នកដំណើរជនជាតិឥណ្ឌា ១៦៩នាក់ អង់គ្លេស ៥៣នាក់ ព័រទុយហ្គាល់ ៧នាក់ និងជនជាតិកាណាដាម្នាក់ នៅលើជើងហោះហើរដែលធ្វើដំណើរឆ្ពោះទៅអាកាសយានដ្ឋាន Gatwick នៃទីក្រុងឡុងដ្រ៍ ខណៈទាំងអ្នកបើកយន្តហោះ និងបុគ្គលិកបម្រើការ មាន ១២នាក់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        111
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        149
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm