អង់គ្លេសហាមពលរដ្ឋកុំធ្វើដំណើរទៅអ៊ីស្រាអែល ដោយព្រមានថា ភាពតានតឹងអាចកើនឡើងយ៉ាងឆាប់រហ័ស

2025/06/14 03:21:59 am        72


ចក្រភពអង់គ្លេស នៅថ្ងៃសុក្រ (ទី១៣ ខែមិថុនា) នេះ បានធ្វើបច្ចុប្បន្នភាពនៃការណែនាំរបស់ខ្លួន អំពីការធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដោយលើកឡើងថា ស្ថានភាពតានតឹងអាចកើនឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីមានការវាយប្រហាររបស់អ៊ីស្រាអែល លើទីតាំងនុយក្លេអ៊ែរ និងយោធា នៅក្នុងប្រទេសអ៊ីរ៉ង់។

ការធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់រដ្ឋាភិបាល បានឲ្យដឹងថា៖ «ស្ថានភាពតានតឹងអាចកើនឡើងយ៉ាងឆាប់រហ័ស ហើយអាចបង្កឲ្យមានហានិភ័យយ៉ាងខ្លាំងក្លា ក្នុងនោះរួមទាំងការបាញ់មីស៊ីលផងដែរ»។ ការព្រមានដូចគ្នានេះ ត្រូវបានបន្ថែមទៅក្នុងការណែនាំរបស់ខ្លួន សម្រាប់ដែនដីកាន់កាប់ប៉ាឡេស្ទីនផងដែរ។

ជាមួយគ្នានេះ ចក្រភពអង់គ្លេសក៏បានចេញសេចក្តីណែនាំឡើងវិញផងដែរ អំពីការធ្វើដំណើរ សម្រាប់ប្រទេសផ្សេងទៀត ដែលរួមមានអ៊ីរ៉ង់ អ៊ីរ៉ាក់ អេហ្ស៊ីប និងស៊ីរី ដើម្បីរួមបញ្ចូលទៅក្នុងការព្រមាន អំពីហានិភ័យនៃការកើនឡើងនូវភាពតានតឹងដែលកាន់តែរីកធំឡើងៗ។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់ នៅថ្ងៃសុក្រនេះ ដោយបានប្រាប់ថា ខ្លួនបានកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ រោងចក្រមីស៊ីលបាលីស្ទិក និងមេបញ្ជាការយោធា ក្នុងអំឡុងពេលចាប់ផ្តើមប្រតិបត្តិការ ដើម្បីរារាំងក្រុងតេអេរ៉ង់កុំឲ្យផលិតបានអាវុធនុយក្លេអ៊ែរ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm