នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីប៉ូឡូញលោក Donald Tusk បានបំពេញទស្សនកិច្ចទៅកាន់រោងចក្រផលិតគ្រាប់កាំភ្លើងខ្នាតតូច ស្ថិតក្នុងទីក្រុង Skarzysko-Kamienna ដោយរូបលោកប្រើប្រាស់ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា ដើម្បីសង្កត់ធ្ងន់ពីអ្វីដែលលោកនិយាយថា វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការវិនិយោគលើការផលិតអាវុធក្នុងស្រុក និងសមត្ថភាពការពារជាតិ ។
អំឡុងសន្និសីទសារព័ត៌មាននៅរោងចក្រផលិតគ្រាប់កាំភ្លើង រយៈពេលប៉ុន្មានម៉ោងក្រោយអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ លោក Tusk បានគូសបញ្ជាក់ពីសារៈសំខាន់នៃឧស្សាហកម្មការពារជាតិប៉ូឡូញ ។
លោកនិយាយថា លោកកំពុងនិយាយពីស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ ជាថ្មីម្តងទៀតអ្នកត្រូវដឹងពីសារៈប្រយោជន៍នៃការវិនិយោគប្រាក់ ថាមពល និងពេលវេលា ក្នុងការផលិតអាវុធរបស់ប៉ូឡូញ ហើយនិងសមត្ថភាពការពារជាតិរបស់ពួកយើងឲ្យបានខ្លាំងជាងនេះ ។
នៅព្រឹកថ្ងៃសុក្រនេះដែរ អនុរដ្ឋមន្រ្តីការបរទេសប៉ូឡូញលោក Henryka Moscicka-Dendys បានអំពាវនាវឲ្យបន្ធូរបន្ថយស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា ដោយលោកនិយាយបន្ថែមថា ការវាយប្រហារមិនឲ្យហេតុមុនរបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ អាចមានផលប៉ះពាល់ដ៏គ្រោះថ្នាក់មួយ ។
លោក Moscicka-Dendys និយាយថា ពួកយើងសូមអំពាវនាវឲ្យភាគីទាំង ២ បន្ធូរបន្ថយភាពតានតឹង ។ ពួកយើងសូមបញ្ជាក់ថា ការវាយប្រហារមិនឲ្យហេតុមុនរបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ អាចបណ្តាលឲ្យមានផលប៉ះពាល់ដ៏គ្រោះថ្នាក់ខ្លាំងសម្រាប់តំបន់ ៕