ប្រជាពលរដ្ឋអឺរ៉ុបនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី និងទីក្រុងប៉ារីស ប្រទេសបារាំង និយាយនៅថ្ងៃសុក្រនេះថា ពួកគេមានការព្រួយបារម្ភចំពោះការហក់ឡើងខ្ពស់នៃតម្លៃប្រេងសាំង ប៉ុន្តែរឿងដែលកាន់តែគួរឲ្យព្រួយបារម្ភខ្លាំងជាងនេះ គឺគ្រោះថ្នាក់ដល់មនុស្ស ស្របពេលអ៊ីស្រាអែលវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។
តម្លៃប្រេងលក់ដុំនៅអឺរ៉ុប បានហក់ឡើងខ្ពស់នៅព្រឹកថ្ងៃសុក្រនេះ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ បង្កឲ្យមានក្តីបារម្ភថា ភាពតានតឹងថ្មីនៅតំបន់មជ្ឈិមបូព៌ា អាចប៉ះពាល់ដល់ការផ្គត់ផ្គងប្រេង ។
អ៊ីស្រាអែល និយាយថា ពួកគេមានគោលដៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ រោងចក្រផលិតមីស៊ីលបាលីស្ទិក និងទីបញ្ជាការរបស់អ៊ីរ៉ង់ នៅក្នុងប្រតិបត្តិការរយៈវែង ដើម្បីរារាំងទីក្រុងតេអេរ៉ង់ពីការផលិតអាវុធអាតូមិក ។ កាលពីមុនអ៊ីរ៉ង់ ធ្លាប់បានច្រានចោលនូវបំណងបែបនវ ។
លោក Massimo Miccioគឺជាអតិថិជនលក់ប្រេងសាំងមួយរូបនិយាយថា យ៉ាងហោចណាស់ សាំងគឺជាក្តីបារម្ភរបស់ខ្ញុំ ពីព្រោះថាមនុស្សនឹងត្រូវស្លាប់ ហើយមនុស្សនឹងបន្តស្លាប់ ។ ពួកយើងត្រូវហ៊ាននិយាយថា អង្គការអន្តរជាតិមិនអាចធ្វើអ្វីបាននោះទេចំពោះបញ្ហាមួយនេះ ពីព្រោះថាសព្វថ្ងៃនេះ មនុស្សធ្វើអ្វីដែលពួកគេចង់ធ្វើ ដូច្នេះហើយហានិភ័យនៃសង្រ្គាមជាទូទៅមានខ្ពស់ខ្លាំងណាស់ ៕