អ៊ីរ៉ង់ វាយប្រហារអ៊ីស្រាអែលវិញដោយមីស៊ីល ទៅលើទីក្រុងហ្សេរុយសាឡឹម និងតែល អាវីវ

2025/06/14 08:24:41 am        219

អ៊ីរ៉ង់ បានបើកការវាយប្រហារតាមអាកាសសងសឹកវិញទៅលើអ៊ីស្រាអែល កាលពីយប់ថ្ងៃសុក្រ ទី១៣ មិថុនា ដោយការផ្ទុះត្រូវបានលាន់ឮនៅក្នុងទីក្រុងហ្សេរុយសាឡឹម និងទីក្រុងតែល អាវីវ ជាទីក្រុងធំបំផុតចំនួនពីររបស់ប្រទេសអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារដោយយោធាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរបស់អ៊ីស្រាអែលទៅលើសត្រូវជាយូរអង្វែងរបស់ខ្លួន។

ស៊ីរ៉ែនវាយឆ្មក់តាមអាកាស បានរោទិ៍ឡើងនៅទូទាំងប្រទេសអ៊ីស្រាអែល ខណៈអាជ្ញាធរបានជំរុញសាធារណជនឲ្យស្វែងរកទីជ្រកគេចពីគ្រាប់។ មីស៊ីលត្រូវបានគេមើលឃើញលើអាកាសខាងលើទីក្រុង Tel Aviv។ យោធារបស់អ៊ីស្រាអែល បាននិយាយថា អ៊ីរ៉ង់បានបាញ់មីស៊ីលជាង១០០គ្រាប់ ហើយភាគច្រើនត្រូវបានស្ទាក់ចាប់ ឬបានធ្លាក់ភ្លាមៗ។ មន្ត្រីសហរដ្ឋអាមេរិកពីររូប បាននិយាយថា យោធាអាមេរិក បានជួយបាញ់ទម្លាក់មីស៊ីលរបស់អ៊ីរ៉ង់ ដែលសំដៅទៅរកដែនដីអ៊ីស្រាអែល។

ប្រព័ន្ធផ្សព្វផ្សាយប៉ុស្តិ៍លេខ១២ របស់អ៊ីស្រាអែល បាននិយាយថា មនុស្សពីរនាក់បានរងរបួសធ្ងន់ និង៤២នាក់រងរបួសមធ្យមនិងស្រាលដោយសារគ្រាប់ផ្លោង។ អគារជាច្រើនកន្លែងត្រូវបានរងការវាយប្រហារ រួមទាំងប្លុកលំនៅឋានមួយកន្លែងក្បែរទីក្រុង Tel Aviv។ 

ការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ ហើយការសងសឹកវិញរបស់អ៊ីរ៉ង់ បានបង្កើនការព្រួយបារម្ភថាជម្លោះកាន់តែរីកធំនៅក្នុងតំបន់ ទោះបីជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា និងក្រុមហេសបូឡា នៅលីបង់ ត្រូវបានបំផ្លាញយ៉ាងច្រើនដោយអ៊ីស្រាអែលក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍ថា ទីក្រុងតេអេរ៉ង់ បានបាញ់មីស៊ីលបាលីស្ទីករាប់រយគ្រាប់ទៅកាន់ដែនដីអ៊ីស្រាអែល បន្ទាប់ពីអ៊ីស្រាអែល បានបំផ្ទុះទីតាំងនុយក្លេអ៊ែរក្រោមដី Natanz ដ៏ធំរបស់អ៊ីរ៉ង់ និងបានសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់របស់ខ្លួន។ អ៊ីរ៉ង់ និយាយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ។

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am