មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ទី១៣ ខែមិថុនាថា អ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាម និងបាននិយាយថា វានឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើការវាយប្រហារ «វាយហើយរត់» ដោយគ្មានផលវិបាកធ្ងន់ធ្ងរ នោះទេ។
លោក Khamenei បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «របបជ្វីហ្វ(អ៊ីស្រាអែល) នឹងទទួលគ្រោះភ័យពីផលវិបាកនៃឧក្រិដ្ឋកម្មរបស់ខ្លួន។
អ៊ីស្រាអែល បាននិយាយថាការវាយប្រហារនេះ គឺជាការចាប់ផ្តើមនៃ «ប្រតិបត្តិការតោងើប» ខណៈមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានចោទប្រកាន់អ៊ីស្រាអែលថា បានចាប់ផ្តើមការវាយប្រហារ និងមានគំនិតចាប់ផ្តើមសង្រ្គាម។

ការការពារដែនអាកាស ត្រូវបានធ្វើឡើងនៅទូទាំងទីក្រុងតេអេរ៉ង់ ហើយការផ្ទុះអាចត្រូវបានគេឮនៅ ទីក្រុង Isfahan។
យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានវាយប្រហារលើទីតាំងបាញ់មីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់ ហើយបានវាយប្រហារលើទីតាំងនុយក្លេអ៊ែរមួយផ្សេងទៀតនៅទីក្រុង Isfahan ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា យុទ្ធនាការរបស់អ៊ីស្រាអែល មានគោលបំណងបំបាត់ការគំរាមកំហែងដែលកំពុងកើតមានពីប្រទេសអ៊ីរ៉ង់ ដោយលើកឡើងពីការបរាជ័យដើម្បីបញ្ឈប់ការសម្លាប់រង្គាល ក្នុងសង្គ្រាមលោកលើកទី២។
