ប្រជាជន បានមកប្រមូលផ្តុំគ្នានៅតាមដងផ្លូវនានានៅទីក្រុងតេអេរ៉ង កាលពីថ្ងៃសុក្រ ដើម្បីអបអរការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល។
ការផ្ទុះត្រូវបានលាន់ឮនៅក្នុងទីក្រុងហ្ស៊េរុយសាឡឹម និងទីក្រុងតែល អាវីវ ជាទីក្រុងធំបំផុតទាំងពីររបស់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារដោយយោធាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរបស់អ៊ីស្រាអែលទៅលើសត្រូវជាយូរអង្វែងរបស់ខ្លួន។

ហ្វូងមនុស្សនៅទីក្រុងតេអេរ៉ង់ ដែលបានបង្ហាញក្នុងវីដេអូរបស់ទីភ្នាក់ងារ WANA បានគ្រវីទង់ជាតិ និងអបអរ ដោយអ្នកមួយចំនួននិយាយថា ការចរចារវាង អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងមិនបន្តឡើយ។
យោធាអ៊ីស្រាអែលបាននិយាយថា អ៊ីរ៉ង់បានបាញ់មីស៊ីលប្រមាណ១០០គ្រាប់ ហើយភាគច្រើនត្រូវបានស្ទាក់ចាប់ ឬបានធ្លាក់ភ្លាមៗ។
មន្ត្រីអាមេរិកពីររូបបាននិយាយថា យោធាអាមេរិកបានជួយបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលសំដៅចូលទៅអ៊ីស្រាអែល។
