អ៊ីរ៉ង់ និងអ៊ីស្រាអែល បានដាក់គោលដៅលើគ្នាទៅវិញទៅមកដោយការវាយប្រហារតាមអាកាស នៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយលុកទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានទៅលើសត្រូវជាយូរអង្វែងរបស់ខ្លួន ក្នុងគោលបំណងទប់ស្កាត់ប្រទេសនេះពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។

ស៊ីរ៉ែនវាយឆ្មក់តាមអាកាស បានរោទិ៍ឡើងនៅក្នុងទីក្រុង តែល តាវីវ និងទីក្រុងហ្ស៊េរុយសាឡឹម ជាទីក្រុងធំបំផុតទាំងពីររបស់អ៊ីស្រាអែលនៅមុនថ្ងៃរះ ដោយបានធ្វើឲ្យអ្នកស្រុកប្រញាប់ប្រញាល់រត់ចូលទៅក្នុងទីជម្រកគេចពីគ្រាប់។ យោធានិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន កំពុងធ្វើប្រតិបត្តិការ ដោយព្យាយាមស្ទាក់ចាប់មីស៊ីលរបស់អ៊ីរ៉ង់។ «ក្នុងរយៈពេលមួយម៉ោងចុងក្រោយនេះ មីស៊ីលរាប់សិបគ្រាប់ ត្រូវបានបាញ់ទៅលើរដ្ឋអ៊ីស្រាអែលពីប្រទេសអ៊ីរ៉ង់ ដែលមួយចំនួនត្រូវបានស្ទាក់ចាប់»។
