សង្វៀនជល់មាន់ដ៏ធំក្នុងស្រុកអន្លង់វែង កំពុងភ្នាល់លេងដាក់លុយរាប់លានរៀល មិនមាន​សមត្ថកិច្ច​ធ្វើការចុះ​បង្រ្កាប

2021/12/24 08:03:36 pm        255

ឧត្តរមានជ័យ៖ បនល្បែងស៊ីសង សង្វៀនជល់មាន់មួយកន្លែង​ ក្នុងស្រុកអន្លង់វែង ​កំពុងលេង​ភ្នាល់​ដាក់លុយ​រាប់លានរៀល ​ថ្ងៃខ្លះ​មាន​ទៅ​ដល់រាប់ពាន់ដុល្លារ​ ក្នុងមួយគូៗក៏មាន មិនទាន់​ឃើញ​សមត្ថកិច្ច​ធ្វើការចុះបង្រ្កាបនោះឡើយ ទោះបីដឹងថា កន្លែងទីតាំងបនល្បែងនេះ ធ្វើការបើកលេង​យ៉ាង​គគ្រឹកគគ្រេង​ជារៀងរាល់ថ្ងៃ​ រាប់ខែកន្លងមកហើយយ៉ាងណាក៏ដោយ។

បនល្បែងសង្វៀនជល់មាន់ដ៏ធំនេះ ស្ថិតនៅចំណុចក្រោយផ្ទះប្រជាពលរដ្ឋ ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយធ្វើដំណើរចូលតាមផ្លូវលំទល់មុខ​ផ្ទះសំណាក់ត្រពាំងប្រិយ៍ ប្រមាណ​ជាងបីរយម៉ែត្រ​។

បញ្ហានេះទាំងអស់នេះ ធ្វើឲ្យប្រជាពលរដ្ឋរស់ក្បែរតំបន់នោះ ​មានការសង្ស័យថា ជាទីតាំងបនល្បែង​មួយដែលជាឆ្នាំងបាយរបស់មន្ត្រីមានសមត្ថកិច្ច នឹងអាជ្ញាធរមូលដ្ឋានហើយមើលទៅ ទើបមិន​ការ​បង្ក្រាបយ៉ាងដូច្នេះ។​ទង្វើដែលក្រុម​ញៀនល្បែងជល់មាន់ទាំងអស់នេះ គឺហាក់បីដូចជា​ផ្គើន​ទៅ​នឹងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលយ៉ាងច្បាស់តែម្តង។ពិសេសនោះ គឺផ្គើនទៅនឹងវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ​ដោយ​បង្កើន​ឲ្យ​មាន​ការជួបជុំគ្នាច្រើននៅក្នុងកន្លែងតែមួយនោះ។

យ៉ាងណាម៉ិញ ប្រជាពលរដ្ឋរស់នៅក្បែរមូលដ្ឋាននោះ ​បាន​សំណូមពរដល់​ស្នងការ​នគរបាល​ខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ហួត សុធី មេត្តា​មាន​វិធានទប់ស្កាត់​នឹងបង្រ្កាប​បនល្បែង​ជល់មាន់នេះផង ដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្ថិភាព​ ជូនពលរដ្ឋដែលមិនមាន​ល្បែង​ស៊ីសង​គ្រប់ប្រភេទ​នៅតាមមូលដ្ឋាននោះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm