ភាគីទាំងពីរ និងប្រភពក្នុងស្រុក បាននិយាយថា ក្រុមចម្រុះបំបែកខ្លួន បានប្រយុទ្ធជាមួយទាហានម៉ាលី ដែលគាំទ្រដោយទាហានស៊ីឈ្នួលគ្រប់គ្រងដោយទីក្រុងមូស្គូ នៅភាគខាងជើងនៃប្រទេស កាលពីថ្ងៃ សុក្រ។
ការប៉ះទង្គិចគ្នាដ៏សាហាវដែលពាក់ព័ន្ធនឹងរណសិរ្សរំដោះនៃក្រុមបំបែកខ្លួន Azawad និងកងទ័ពអាហ្រ្វិកដែលគ្រប់គ្រងដោយទីក្រុងមូស្គូ បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់លើយោធា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ FLA បាននិយាយថា ខ្លួនបានសម្លាប់សមាជិករាប់សិបនាក់នៃកងទ័ពអាហ្វ្រិក។

សេចក្តីថ្លែងការណ៍ បានបន្ថែមថា៖«សាកសពប្រហែល ១៥នាក់ ត្រូវបានទុកចោល នៅកន្លែងដែលមានការប្រយុទ្ធគ្នានោះ»។
លោក Mohamed Maouloud Ramadan អ្នកនាំពាក្យនៃក្រុមបំបែកខ្លួន Azawad បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងបានរកឃើញរថយន្តចំនួន ១២គ្រឿង ដែលផ្ទុកដោយគ្រាប់ធញ្ញជាតិ ធុងប្រេងពេញដោយម៉ាស៊ូត រថយន្តភីកអាប់យោធាមួយគ្រឿង និងរថពាសដែកមួយគ្រឿង ពីរថយន្តចំនួន ៣០គ្រឿង ដែលកំពុងធ្វើដំណើរនៅក្នុងក្បួននោះ។
