ពិព័រណ៍ សួស្តីឥណ្ឌូនេស៊ី បើកសម្ពោធផ្លូវការ ដើម្បីជំរុញការផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្មកាន់តែប្រសើរនៅកម្ពុជា

2025/06/14 09:43:24 pm        152

ភ្នំពេញ ៖ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅប្រទេសកម្ពុជា បានបើកសម្ពោធជាផ្លូវការពិព័រណ៍ សួស្តីឥណ្ឌូនេស៊ី ឆ្នាំ២០២៥ ដើម្បីជំរុញការផ្សព្វផ្សាយ ក៏ដូចជាដើម្បីជំរុញការផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ និងវប្បធម៌ សិល្បៈ រវាងកម្ពុជា ឥណ្ឌូនេស៊ី រយៈពេល២ថ្ងៃ ពីថ្ងៃទី១៤ និង១៥ ខែមិថុនា ឆ្នាំ២០២៥នេះ នៅអគារមជ្ឈមណ្ឌលកោះពេជ្រ។

​ពិធីបើកសម្ពោធពិព័រណ៍ សួស្តីឥណ្ឌូនេស៊ី ឆ្នាំ២០២៥នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា និងឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត។ ពិព័រណ៍នេះ មានអ្នកចូលរួមតាំងបង្ហាញចំនួនជាង ៥០ក្រុមហ៊ុន មកពីវិស័យផ្សេងៗគ្នា មានដូចជា៖ វិស័យអប់រំ សម្លៀកបំពាក់ គ្រឿងប្រើប្រាស់ អាហារនិងភេសជ្ជៈ គ្រឿងសង្ហារិម ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងឱសថជាដើម។

 ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ ក្រៅពីការផ្លាស់ប្តូរទំនាក់ទំនងខាងផ្នែកវិស័យពាណិជ្ជកម្ម ឬក៏បង្ហាញពីភាពរឹងមាំនៃភាពជាដៃគូ រវាងរដ្ឋាភិបាលប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែរវាងប្រជាជនប្រទេសទាំងពីរផងដែរ គឺឥណ្ឌូនេស៊ី និងកម្ពុជា។ បន្ថែមពីនេះ ព្រឹត្តិការណ៍នេះ មិនមែនត្រឹមតែរវាងធុរកិច្ចនៃប្រទេសឥណ្ឌូនេស៊ី និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក្នុងចំណោមក្រុមហ៊ុនចម្រុះជាតិសាសន៍ក្នុងតំបន់ផងដែរ។

កាលពីឆ្នាំ២០២៤កន្លងទៅ តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ជំនួបធុរកិច្ចកម្ពុជា ឥណ្ឌូនេស៊ី និងការងារបេសកម្មការទូត ជំរុញការផ្សព្វផ្សាយ ទេសចរណ៍ និងពាណិជ្ជកម្មនានា បានជំរុញកំណើនទំហំពាណិជ្ជកម្ម រវាងប្រទេសពីរ កើនឡើងចំនួនប្រមាណ ១ពាន់លានដុល្លាអាម៉េរិក ២ឆ្នាំជាប់គ្នា ហើយតាមរយៈព្រឹត្តិការណ៍តាំងព័រណ៍នេះដែរ ត្រូវបានរំពឹងទុកថា នឹងមានកំណើនបន្ថែមទៀត ជាពិសេសការជំរុញកម្ពុជា បង្កើនផលិតផលិតផលឱ្យបានច្រើនដើម្បីនាំចេញទៅទីផ្សារឥណ្ឌូនេស៊ី នៅឆ្នាំ២០២៥នេះ៕

អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        50
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        106
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm