នាវាវាយលុកទាំងលើគោកនិងក្នុងទឹកដែលឈានមុខគេ USS America របស់កងទ័ពជើងទឹកអាមេរិក នៅឥណ្ឌូ-ប៉ាស៊ីហ្វិក បានមកដល់កំពង់ផែ Sydney នៅថ្ងៃសៅរ៍ (ទី ១៤ ខែមិថុនា)នេះ មុនពេលធ្វើសមយុទ្ធរួមគ្នាដ៏ធំបំផុត ជាមួយអូស្ត្រាលី។

នាវាបីគ្រឿងដំបូងនៅក្នុងក្រុមនាវាវាយប្រហារ USS America បានចូលដល់កំពង់ផែ Sydney ដោយមាននាវិក និងកងម៉ារីនចំនួន ២.៥០០នាក់ ឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹក និងយន្តហោះចម្បាំង F-35B នៅលើយន្តហោះ ហើយត្រូវបានស្វាគមន៍ នៅកំពង់ផែ Sydney ជាក្រុមឥន្ធនូនៅពីលើតំបន់ឈូងសមុទ្រនេះ។
លោកឧត្តមនាវីឯក Tom Schultz នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា សមយុទ្ធនេះ គឺជាសញ្ញាមួយ ដើម្បីធានាថា ឥណ្ឌូ-ប៉ាស៊ីហ្វិក មានសុវត្ថិភាព និងមានសេរីភាព ។
បុគ្គលិកជាង ៣០.000នាក់មកពីកងយោធាចំនួន ១៩ បានចាប់ផ្តើមទៅដល់ប្រទេសអូស្ត្រាលីសម្រាប់សមយុទ្ធ Talisman Sabre ដែលជាសមយុទ្ធប្រយុទ្ធរួមគ្នាដ៏ធំបំផុតរបស់អូស្ត្រាលី និងសហរដ្ឋអាមេរិក ដែលនឹងគ្របដណ្តប់លើផ្ទៃដី ៦.៥០០គីឡូម៉ែត្រ ពីទឹកដីនៃមហាសមុទ្រឥណ្ឌានៃកោះ Christmas របស់អូស្ត្រាលី ទៅកាន់សមុទ្រ Coral នៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសនេះ ។
