TOP STORY | ថ្ងៃនេះកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ), កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និងសន្តិភាព

2025/06/15 07:05:10 am        827

ថ្ងៃនេះ ទី១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ នេះបើតាមការ​បញ្ជាក់របស់សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបញ្ជាក់នៅព្រឹកនេះ។

...............................................

សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ គាប់ជួនផងដែរកាលពី ៦៣ ឆ្នាំមុន នៅថ្ងៃទី១៥ មិថុនា ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ។


សម្ដេច​ថ្លែងថា ទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង ៦៣ ឆ្នាំខុសពីគ្នាក៏ពិតមែន ប៉ុន្តែស្មារតី និងគោល​បំណងគឺដូចគ្នា៖គឺកម្ពុជាជ្រើសរើសយកការដោះស្រាយ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ ដូចជានៅតំបន់ប្រាសាទព្រះវិហារកាលពីជាង ៦០ ឆ្នាំមុន និងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នាពេលបច្ចុប្បន្ន។


សម្ដេច​បានបញ្ជាក់ថា កម្ពុជា ត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។


ក្នុងឱកាសនេះសម្ដេច​បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះ ប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរ​ណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា៕


អត្ថបទដែលទាក់ទង

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ពលរដ្ឋរងគ្រោះពីគ្រោះធម្មជាតិ ចំនួន ១៨២គ្រួសារ នៅខេត្តកំពង់ស្ពឺ
2026/06/17 07:36:56 am        1
អាជ្ញាធរខណ្ឌឫស្សីកែវ មន្ដ្រីគយ និងមន្ដ្រី ក.ប.ប បន្តត្រួតពិនិត្យឃ្លាំងនាំចូល និងចែកចាយទំនិញមកពីប្រទេសថៃ
2026/06/17 07:28:50 am        2
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប. ដឹកនាំកិច្ចប្រជុំដើម្បីពង្រឹងវិធានការអនុវត្តច្បាប់ស្តីពីការប្រឆាំងការ Online Scams
2026/06/17 07:22:30 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចព្រមព្រៀងឈប់បាញ់អាមេរិក-អ៊ីរ៉ង់ នឹងត្រូវប្រកាសជាសាធារណៈឆាប់ៗនេះ ខណៈរង់ចាំការចរចាបទឈប់បាញ់អចិន្ត្រៃយ៍

2026/06/17 08:58:02 am
​បណ្តាមេដឹកនាំអឺរ៉ុបជំរុញលោកTrump ឱ្យដឹកនាំការចរចារវាងលោក Zelenskyy និងលោក Putin
2026/06/17 08:31:18 am
​ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ពលរដ្ឋរងគ្រោះពីគ្រោះធម្មជាតិ ចំនួន ១៨២គ្រួសារ នៅខេត្តកំពង់ស្ពឺ
2026/06/17 07:36:56 am
​អាជ្ញាធរខណ្ឌឫស្សីកែវ មន្ដ្រីគយ និងមន្ដ្រី ក.ប.ប បន្តត្រួតពិនិត្យឃ្លាំងនាំចូល និងចែកចាយទំនិញមកពីប្រទេសថៃ
2026/06/17 07:28:50 am
​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប. ដឹកនាំកិច្ចប្រជុំដើម្បីពង្រឹងវិធានការអនុវត្តច្បាប់ស្តីពីការប្រឆាំងការ Online Scams
2026/06/17 07:22:30 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/17 12:26:17 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/15 05:34:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/16 10:47:33 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am