ក្រុមមន្រ្តីនិយាយថា អ៊ីរ៉ាក់ បានទាក់ទងរដ្ឋាភិបាលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងបំណងការពារការជាប់ពាក់ព័ន្ធណាមួយនឹងការកើនឡើងភាពតានតឹងក្នុងតំបន់ ស្របពេលដែលមានជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ។
រដ្ឋាភិបាលក្រុងបាកដាដ គឺជាសម្ព័ន្ធមិត្តជិតស្និតរបស់ទីក្រុងតេអេរ៉ង់ ប៉ុន្តែក៏ជាដៃគូយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកផងដែរ ដែលជាបច្ចាមិត្តរបស់អ៊ីរ៉ង់ និងមានទាហានប្រហែល ២.៥០០នាក់ឈរជើងនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលជាផ្នែកមួយនៃក្រុមចម្រុះប្រយុទ្ធប្រឆាំងនឹងក្រុមជីហាដ ។

អ៊ីរ៉ាក់និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ថា ពួកគេសូមបញ្ជាក់ម្តងទៀតពីការបដិសេធន៍យ៉ាងច្បាស់លាស់ និងឥតគេចកែចំពោះរាល់ការបំពានណាមួយលើដែនអាកាសអ៊ីរ៉ាក់ ឬប្រើប្រាស់វាក្នុងការវាយប្រហារ ធ្វើឡើងដោយរបបហ្សាអឺនប្រឆាំងនឹងសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ។
ពួកគេបានអំពាវនាវផងដែរឲ្យសហរដ្ឋអាមេរិករក្សាទំនួលខុសត្រូវរបស់ខ្លួន ក្នុងការការពារយន្តហោះរបស់អង្គភាពហ្សាអឺន ពីការបំពានម្តងទៀតលើដែនអាកាសអ៊ីរ៉ាក់ ដើម្បីបើកការវាយប្រហារលើអ៊ីរ៉ង់ ។
មន្រ្តីសន្តិសុខជាន់ខ្ពស់មួយរូបរបស់អ៊ីរ៉ាក់ដែលសុំមិនបញ្ចេញឈ្មោះដោយសារជាបញ្ហារសើបនោះនិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា ទីក្រុងបាកដាដ បានស្នើសុំផងដែរកុំឲ្យទីក្រុងតេអេរ៉ង់ វាយប្រហារលើគោលដៅសហរដ្ឋអាមេរិកនៅក្នុងទឹកដីរបស់ខ្លួន ។ លោកនិយាយទៀតថា សំណើត្រូវបានធ្វើឡើង ហើយពួកគេសន្យាពួកយើងនូវរឿងវិជ្ជមាន ៕
