អភិបាលរដ្ឋ Minnesota លោក Tim Walz និយាយថា ខ្មាន់កាំភ្លើងដែលមានតួនាទីជាមន្រ្តីនគរបាល បានបាញ់សម្លាប់ស្រ្តីតំណាងរាស្រ្តម្នាក់មកពីគណបក្សប្រជាធិបតេយ្យ និងស្វាមីរបស់គាត់ នៅក្នុងអំពើឃាតកម្មមួយទំនងផ្តើមចេញពីរឿងនយោបាយ ហើយនិងបណ្តាលឲ្យតំណាងរាស្រ្តម្នាក់ទៀត និងភរិយារបស់គាត់ រងរបួស ។
ក្រុមនគរបាល និយាយថា ប្រតិបត្តិការស្វែងរកចាប់ខ្លួនគាំទ្រដោយក្រុម FBI បានធ្វើឡើងសម្រាប់ជនសង្ស័យដែលរត់គេចដោយថ្មើរជើង ក្រោយបាញ់ប្រហារនគរបាល និងបោះបង់រថយន្តរបស់ខ្លួនចោលដែលក្រុមមន្រ្តីរកឃើញនិវេទនប័ណ្ណ និងបញ្ជីឈ្មោះសមាជិកសភា និងមន្រ្តីផ្សេងទៀត ។

លោក Drew Evans គឺជាប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រដ្ឋ Minnesota និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ជនសង្ស័យត្រូវបានកំណត់អត្តសញ្ញាថា មានឈ្មោះ Vance Luther Boelter អាយុ ៥៧ឆ្នាំ ។
លោក Evans និយាយថា លោក Boelter គួរត្រូវបានចាត់ទុកថាជាមនុស្សប្រដាប់អាវុធដ៏គ្រោះថ្នាក់ ហើយត្រូវបានគេឃើញចុងក្រោយកាលពីព្រឹកថ្ងៃសៅរ៍ ពាក់មួកខាវប៊យ ហើយត្រូវបានគេជឿថា ស្ថិតនៅតំបន់ St. Paul ទីក្រុង Minneapolis ។ លោកបន្តថា វាហាក់ដូចជាឆាប់រហ័សពេកហើយ ក្នុងការកំណត់ពីមូលហេតុនៅពីក្រោយឃាតកម្មមួយនេះ ៕
