ឯកឧត្តម ណុប រ័ត្ននិមល បានថ្លែងថា ប្រជាពលរដ្ឋគឺជាកំលាំងភស្ថុភា និងឧសទិព្វ ដើម្បីបន្ថែមជាកំលាំងថាមពល និងការលើកទឹកចិត្តដ៏ខ្លាំងក្លា ដល់កងទ័ពដែលកំពុងបំពេញភារកិច្ចនៅជួរមុខ

2025/06/15 08:10:58 pm        165

(កណ្តាល) ក្នុងខណះតំណាង​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​កិត្តិសង្គហបណ្ដិត​ ហុីង​ ប៊ុនហៀង​ អនុប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកណ្តាល​ និង​ជាប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កណ្ដាល​ស្ទឹង​ នៅក្នុងពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ផ្លូវ​បេតុង​១ខ្សែ​ប្រវែង​ ១៣០០ម៉ែត្រ​ ទទឹង​ ៦ម៉ែត្រ​ នៅ​ភូមិ​កោះ​ខ្នុរ​ ឃុំ​ព្រែករកា​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ណុប រ័ត្ននិមល អនុប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កណ្ដាល​ស្ទឹង​បានថ្លែងថា ប្រជាពលរដ្ឋគឺជាកំលាំងភស្ថុភា និងឧសទិព្វ ដើម្បីបន្ថែមជាកំលាំងថាមពល និងការលើកទឹកចិត្តដ៏ខ្លាំងក្លា ដល់កងទ័ពដែលកំពុងបំពេញភារកិច្ចនៅជួរមុខ។

ឯកឧត្តម បន្តថា នៅក្រោយពេលការប៉ះទង្គិចគ្នាដោយអាវុធ បាញ់សម្លាប់យុទ្ធជនកម្ពុជា លោក សួន រោន នៅតំបន់មុំបី ខេត្តព្រះវិហារ ប្រជាពលរដ្ឋ និងជនរួមជាតិខ្មែរ បានបង្ហាញនូវការស្រលាញ់ជាតិ ក្នុងការការពារទឹកដី ក្នុងនោះទាំងព្រះសង្ឃ មន្ត្រីរាជការ សប្បុរសជន និងប្រជាជនកម្ពុជាយើង បានរួបរួមសាមគ្គីគ្នា ដោយបានផ្តល់ជាស្បៀងអាហារ សម្ភារៈ និងថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅដល់កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលកំពុងឈរជើងការពារបូរណភាពនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ។ ឯកឧត្តម ណុប រ័ត្ននិមល បានចាត់ ទុកថា នេះគឺជាការចូលរួមចំណែកយ៉ាងធំធេងណាស់ និងមិនអាចកាត់ថ្លៃបានពីសមរភូមិក្រោយ ចំពោះការលើកទឹកចិត្តដល់សមរភូមិមុខ។

ក្នុងនាមឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង, ឯកឧត្តម ណុប រ័ត្ននិមល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល និងជនរួមជាតិខ្មែរ សូមជឿជាក់មកលើរាជ រដ្ឋាភិបាលកម្ពុជា និងកងកម្លាំងប្រដាប់អាវុធរបស់យើង ក្នុងដោះស្រាយបញ្ហាជម្លោះព្រំដែន ពិសេសរវាងប្រទេសថៃ និង កម្ពុជា ។

សូមជម្រាបជូនថាថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរ ជាតិ កម្ពុជា បានផ្ញើលិខិតបណ្តឹងជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធនឹងប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៖ លើកឡើងថា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា។ កម្ពុជាចង់បានសុខសន្តិភាព តែក៏មិនឲ្យគេមើលងាយ និង ឈ្លានពានស្រេចតែអំពើចិត្តនោះឡើយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm