ឯកឧត្តម គួច ចំរើន៖ ជំនាញបច្ចេកទេសគឺស្ពានដ៏រឹងមាំឆ្ពោះទៅកាន់អនាគដ៏ភ្លឺស្វាង

2025/06/15 09:14:50 pm        669

ជំនាញបច្ចេកទេសគឺស្ពានដ៏រឹងមាំឆ្ពោះទៅកាន់អនាគដ៏ភ្លឺស្វាង។ នេះបើតាមប្រសាសន៍ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈភិបាលខេត្តកណ្តាល បានថ្លែងក្នុងកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ដែលរៀបចំដោយវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៥ ខែមិថុនានេះ។

នៅក្នុងអង្គពិធី ឯកឧត្តមគួច ចំរើន បានមានប្រសាសន៍ បន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយឧត្តមគតិ និងការប្តេជ្ញាចិត្តយ៉ាងមុតស្រួច​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ​នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលបានកំណត់យកអាទិភាព គន្លឹះ៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។ អាទិភាព “មនុស្ស” គឺជាអាទិភាពចម្បង ទី១ ដែលផ្តោតសំខាន់លើការកសាង និងអភិវឌ្ឍន៍​មូលធនមនុស្ស ប្រកប​ដោយ​គុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដើម្បីសម្រេចឱ្យបាននូវគោលដៅ “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានកំណត់យ៉ាងជាក់លាក់ “ការបណ្តុះបណ្តាល ជំនាញបច្ចេកទេស” ជាមុំទី២ នៃបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស” ។

ជាមួយគ្នានេះ ឯកឧត្តមបានផ្តល់អនុសាសន៍មួយចំនួនដល់យុវជនដូចជា៖ចាប់យកឱកាស​សិក្សាជំនាញដោយឥតគិតថ្លៃ លើជំនាញបច្ចេកទេស និង វិជ្ជាជីវៈណាមួយដែលខ្លួនស្រឡាញ់ ឬមានតម្រូវការទីផ្សារ ដើម្បីមានជំនាញមួយយ៉ាងតិចប្រចាំជីវិត ជាពិសេសយុវជនដែល​មានបណ្ណសមធម៌ ឬងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភ ២៨ ម៉ឺនរៀល/ខែ។ ត្រូវតាំងចិត្តសិក្សាឱ្យបានខ្ជាប់ខ្ជួន នៅពេលបានចូលរៀនហើយ និងខិតខំរៀនសូត្រឱ្យបាន​ពិតប្រាកដ ក្រេបជញ្ជក់យកចំណេះដឹង និងជំនាញឱ្យ បានច្បាស់លាស់ និងកុំមើលស្រាលជំនាញ​បច្ចេកទេស ដោយត្រូវយល់ថា "ជំនាញពិត ជីវិតប្រសើរ" ហើយជំនាញបច្ចេកទេស​គឺជាស្ពានដ៏រឹងមាំឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង។

គួរបញ្ជាក់ដែរថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងនៅឆ្នាំ២០១៧ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាម នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការផ្សព្វផ្សាយ ជំរុញ លើកទឹកចិត្តទៅដល់ សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំង សាធារណជនទូទៅ ឱ្យបានយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។នៅឆ្នាំ២០២៥នេះ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី០៨ ប្រារព្ធធ្វើឡើងក្រោមប្រធានបទស្តីពី«TVET បង្កើតឱកាសការងារ និងសាងក្តីសង្ឃឹមដល់យុវជន»។ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm