រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ ទីក្រុងតេអេរ៉ង់ មិនចង់ឱ្យជម្លោះជាមួយអ៊ីស្រាអែលរីកធំទេ ប៉ុន្តែក៏នឹងការពារខ្លួន

2025/06/15 10:21:29 pm        135

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយនៅថ្ងៃអាទិត្យ (១៥ មិថុនា) នេះថា អ៊ីរ៉ង់ មិនចង់ឱ្យជម្លោះរបស់ខ្លួនជាមួយអ៊ីស្រាអែល ត្រូវពង្រីកដល់ប្រទេសជិតខាងទេ លុះត្រាតែស្ថានការណ៍បង្ខំ ដោយបន្ថែមថា ការវាយប្រហារឆ្លើយតបទៅវិញរបស់អ៊ីរ៉ង់ ផ្អែកលើការការពារខ្លួនប៉ុណ្ណោះ។

លោក Araqchi លើកឡើងថា ទីក្រុងតេអេរ៉ង់ បាននិងកំពុងឆ្លើយតបទៅនឹងការឈ្លានពានរបស់បរទេស ហើយថា ប្រសិនបើការឈ្លានពាននេះបញ្ឈប់ នោះប្រតិកម្មរបស់អ៊ីរ៉ង់ ក៏នឹងឈប់ដែរ។ រដ្ឋមន្ត្រីការបរទេសរូបនេះបន្តថា ការវាយប្រហាររបស់អ៊ីស្រាអែល លើមូលដ្ឋានឧស្ម័ន South Pars របស់អ៊ីរ៉ង់ ចែករំលែកជាមួយកាតា គឺជា "ការឈ្លានពានយ៉ាងម៉ឺងម៉ាត់ និងជាទង្វើដ៏គ្រោះថ្នាក់បំផុត"។

លោកបន្ថែមថា "ការអូសទាញជម្លោះទៅកាន់តំបន់ឈូងសមុទ្រពែក្ស គឺជាកំហុសយុទ្ធសាស្ត្រ ហើយគោលបំណងរបស់អ៊ីស្រាអែល គឺចង់អូសសង្រ្គាមឱ្យហួសពីទឹកដីអ៊ីរ៉ង់"។ ប្រមុខការបរទេសរូបនេះបានចោទអ៊ីស្រាអែល ថាកំពុងបំផ្លាញកិច្ចចរចានុយក្លេអ៊ែរដែលកំពុងបន្តរវាងអ៊ីរ៉ង់-អាមេរិក ដែលលោកនិយាយថា អាចបើកផ្លូវសម្រាប់កិច្ចព្រមព្រៀងមួយ។

គួបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ ត្រូវបានកំណត់ថានឹងបង្ហាញសំណើមួយរបស់ខ្លួននៅថ្ងៃអាទិត្យនេះ ក្នុងអំឡុងកិច្ចចរចានុយក្លេអ៊ែរជុំទី៦ ដែលត្រូវបានលុបចោល បន្ទាប់ពីមានការកើនឡើងនៃជម្លោះដ៏តានតឹងនាពេលថ្មីៗនេះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលជាសត្រូវដ៏យូរអង្វែង៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        50
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        49
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm