ឥណ្ឌា បញ្ជាឱ្យត្រួតពិនិត្យយន្តហោះប្រភេទ ប៊ូអ៊ីង ៧៨៧ បន្ទាប់ពីសោកនាដកម្ម Air India

2025/06/15 10:29:16 pm        83

រដ្ឋមន្ត្រីអាកាសចរណ៍ឥណ្ឌា បាននិយាយកាលថ្ងៃសៅរ៍ (១៤ មិថុនា) ថា និយតករអាកាសចរណ៍របស់ឥណ្ឌា បានបញ្ជាឱ្យយន្តហោះប្រភេទប៊ូអ៊ីង ៧៨៧ ទាំងអស់ ដែលកំពុងដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ត្រូវត្រួតពិនិត្យភ្លាមៗ បន្ទាប់ពីសោកនាដកម្មធ្លាក់យន្តហោះពីក្រុមអាកាសចរណ៍ Air India បានសម្លាប់មនុស្សជិត ២៨០នាក់ ក្នុងសប្តាហ៍នេះ ខណៈអាជ្ញាធរកំពុងស៊ើបអង្កេតរកមូលហេតុ ដែលអាចកើតមានទាំងអស់។

និយតករអាកាសចរណ៍កាលពីថ្ងៃសុក្រ បានបញ្ជាឱ្យក្រុមហ៊ុន Air India ធ្វើការត្រួតពិនិត្យថែទាំបន្ថែមលើយន្តហោះប្រភេទ Boeing 787-8/9 របស់ខ្លួន ដែលបំពាក់ដោយម៉ាស៊ីន GEnx រួមទាំងការវាយតម្លៃលើប៉ារ៉ាម៉ែត្រនៃការហោះហើរជាក់លាក់ ធ្វើតេស្តត្រួតពិនិត្យម៉ាស៊ីនអេឡិចត្រូនិក និងពិនិត្យទាក់ទងនឹងប្រេងម៉ាស៊ីន។

រដ្ឋមន្ត្រីអាកាសចរណ៍ លោក Ram Mohan Naidu ប្រាប់អ្នកយកព័ត៌មាននៅក្រុងញូវដែលីថា "អាជ្ញាធរក៏បញ្ជាឱ្យតាមដានបន្ថែមនៃយន្តហោះប្រភេទ ៧៨៧ ទាំងអស់ផងដែរ ដោយមាន ៣៤គ្រឿងនៅក្នុងកងនាវាឥណ្ឌា"។ លោកមិនបានបញ្ជាក់ទេថា តើមន្ត្រីរដ្ឋាភិបាលនឹងចូលរួមក្នុងការត្រួតពិនិត្យនេះឬយ៉ាងណា។

យន្តហោះ Boeing 787-8 Dreamliner ដឹកមនុស្ស ២៤២នាក់នៅលើនោះ ដែលធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន Gatwick របស់ចក្រភពអង់គ្លេស បានចាប់ផ្តើមបាត់បង់រយៈកម្ពស់ ប៉ុន្មានវិនាទីប៉ុណ្ណោះបន្ទាប់ពីការហោះហើរនៅថ្ងៃព្រហស្បតិ៍ ហើយបានធ្លាក់បុកអគារនៅខាងក្រោមរួចក៏ផ្ទុះឆេះ ដែលជាគ្រោះមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុតរបស់ពិភពលោក ក្នុងពេលមួយទសវត្សរ៍។ លោក Naidu បញ្ជាក់ថា រដ្ឋាភិបាលនឹងពិនិត្យមើលទ្រឹស្តីនានាដែលអាចកើតមានទាំងអស់ អំពីមូលហេតុពិតដែលនាំឱ្យមានការធ្លាក់យន្តហោះនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        111
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        149
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm