មនុស្សរាប់រយនាក់ ត្រូវជម្លៀស ខណៈយោធាមីយ៉ាន់ម៉ា ប្រយុទ្ធនឹងកងកម្លាំងប្រឆាំងរដ្ឋប្រហារ

2025/06/15 10:31:49 pm        163

អង្គការសហគមន៍មួយបាននិយាយថា ក្រុមគ្រួសារមីយ៉ាន់ម៉ា រាប់រយនាក់ កំពុងត្រូវបានបណ្ដេញចេញពីផ្ទះសម្បែងរបស់ពួកគេកាលពីថ្ងៃសៅរ៍ (១៤ មិថុនា) ជាមួយបង្វិចសម្លៀកបំពាក់ រួមទាំងរបស់របរផ្សេងទៀត តាមក្បួនជម្លៀសមួយគេចចេញពីការប្រយុទ្ធគ្នារវាងរបបសឹក និងទ័ពព្រៃប្រឆាំងរដ្ឋប្រហារ។

មីយ៉ាន់ម៉ា ត្រូវបានបំផ្លាញដោយសង្រ្គាមស៊ីវិលពហុភាគី ចាប់តាំងពីយោធាដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១មក ដែលបណ្តាលឱ្យមនុស្សជាង ៣,៥លាននាក់ ត្រូវភៀសខ្លួន នេះបើយោងតាមតួលេខរបស់អង្គការសហប្រជាជាតិ។

យោងតាមអ្នកស្រុក និងក្រុមរៀបចំការជម្លៀស បានឱ្យដឹងថា ការប្រយុទ្ធគ្នាខ្លាំងក្លា បាននិងកំពុងផ្ទុះឡើងតាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះមក នៅជុំវិញភូមិ Saung Nang Khae ក្នុងរដ្ឋសាន ភាគខាងកើត។ នៅថ្ងៃសៅរ៍ លោក Khun Pyae Linn អ្នកនាំពាក្យក្រុមយុវជននៃគណបក្ស Kayan New Land ដែលគ្រប់គ្រងតំបន់ និងដែលរៀបចំកិច្ចប្រឹងប្រែងជម្លៀសនោះ បាននិយាយថា នៅថ្ងៃសៅរ៍ "មនុស្សជាង ៦០០នាក់ត្រូវបានជម្លៀស ប៉ុន្តែមានអង្គការផ្សេងទៀតក៏បានជួយអ្នកភូមិផងដែរ ដូច្នេះអាចនឹងមានអ្នកភូមិជាង ១.៥០០នាក់ ដែលត្រូវជម្លៀសទៅទីសុវត្ថិភាព"។

យោធា និងគូសត្រូវមួយចំនួនបានសន្យាលើបទឈប់បាញ់មួយក្នុងខែមិថុនា ខណៈប្រទេសនេះកំពុងងើបឡើងវិញពីការរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រកាលពីខែមីនា ដែលសម្លាប់មនុស្សជាង ៣.៧០០នាក់ ប៉ុន្តែការប្រយុទ្ធគ្នាហាក់នៅតែបន្តយ៉ាងក្ដៅគគុក៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm