លោក Trump និយាយថា អ៊ីរ៉ង់ និងអ៊ីស្រាអែល នឹងមានសន្តិភាពឆាប់ៗនេះ

2025/06/16 04:23:46 pm        214

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយនៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យ ទី១៥ មិថុនា ថា អ៊ីរ៉ង់ និងអ៊ីស្រាអែល នឹងមានសន្តិភាព «ក្នុងពេលឆាប់ៗនេះ» ដោយលោកនិយាយបន្ថែមថា មានកិច្ចប្រជុំមិនជាក់លាក់ជាច្រើនបានធ្វើឡើង ហើយប្រទេសទាំងពីរនឹងបង្កើតបានកិច្ចព្រមព្រៀងមួយ។

លោ Trump ពុំបានផ្តល់ព័ត៌មានលម្អិតណាមួយអំពីកិច្ចប្រជុំ ឬភស្តុតាងនៃវឌ្ឍនភាពឆ្ពោះទៅរកសន្តិភាពនោះទេ។ ការអះអាងរបស់លោក ផ្ទុយទៅនឹងការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ដែលបាននិយាយថា យុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ នឹងកាន់តែខ្លាំងឡើង។

លោក Trump ក៏បានប្រាប់បណ្តាញព័ត៌មានកាលពីថ្ងៃអាទិត្យថា វានៅតែអាចទៅរួចដែលសហរដ្ឋអាមេរិក នឹងចូលពាក់ព័ន្ធក្នុងជម្លោះរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល ហើយលោកនឹង «បើកចំហ» ចំពោះសមភាគីរុស្ស៊ីលោក Vladimir Putin ជាអ្នកសម្រុះសម្រួល។

លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា «វាអាចធ្វើទៅបាន ដែលយើងអាចចូលពាក់ព័ន្ធ» នៅក្នុងការប្រយុទ្ធដែលកំពុងបន្តរវាងសត្រូវនៅតំបន់មជ្ឈិមបូព៌ាទាំងពីរ ហើយយោងតាមប្រព័ន្ធផ្សព្វផ្សាយ ABC News បាននិយាយថា ប្រធានាធិបតីគណបក្សសាធារណរដ្ឋរូបនេះ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក នៅពេលនេះមិនពាក់ព័ន្ធទៅនឹងសកម្មភាពយោធាទេ។ ចំពោះលោក Putin ជាអ្នកសម្របសម្រួលដ៏មានសក្តានុពលក្នុងជម្លោះ «លោកបានត្រៀមខ្លួនជាស្រេច»។ អ្នកនាំពាក្យសេតវិមាន ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយអំពីរបៀបដែល លោក Trump និងសេតវិមាន កំពុងធ្វើការដើម្បីកាត់បន្ថយស្ថានការណ៍នៅមជ្ឈិមបូព៌ានោះទេ។ លោក Trump ដែលចាត់ទុកខ្លួនឯងថាជាអ្នកបង្កើតសន្តិភាព និងបានធ្វើឲ្យមានការរិះគន់ពីមូលដ្ឋាននយោបាយរបស់លោក ចំពោះការមិនអាចទប់ស្កាត់ជម្លោះអ៊ីស្រាអែលនិងអ៊ីរ៉ង់ ដោយបានលើកឡើងពីជម្លោះផ្សេងទៀតដែលលោកទទួលខុសត្រូវក្នុងការដោះស្រាយ រួមមានរវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន ជាដើម។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm