ជនសង្ស័យនៅតែមិនទាន់ចាប់ខ្លួនបាន បន្ទាប់ពីបាញ់សម្លាប់សមាជិកសភារដ្ឋ Minnesota របស់អាមេរិក

2025/06/16 04:32:30 pm        191

ខ្មាន់កាំភ្លើង ដែលបានបាញ់សម្លាប់សមាជិកសភាមកពីបក្សប្រជាធិបតេយ្យមួយរូបរបស់រដ្ឋ Minnesota ដោយក្លែងខ្លួនធ្វើជាមន្ត្រីនគរបាល នៅតែមិនទាន់ត្រូវចាប់ខ្លួនបាននៅឡើយ កាលពីថ្ងៃអាទិត្យ (១៥ មិថុនា) ខណៈនគរបាលបានបន្តប្រតិបត្តិការតាមប្រមាញ់ចាប់ខ្លួនដ៏ធំ បន្ទាប់ពីជនសង្ស័យរូបនោះបានប្រព្រឹត្តឧក្រិដ្ឋកម្ម ដែលលោកអភិបាលរដ្ឋ Tim Walz ចាត់ទុកថាជា "ការធ្វើឃាតដោយហេតុផលនយោបាយ"។

អាជ្ញាធរនិយាយថា ពួកគេបានរកឃើញរថយន្តមួយគ្រឿង មួក និងរបស់របរផ្សេងទៀត ដែលជាកម្មសិទ្ធិរបស់ជនសង្ស័យឈ្មោះ Vance Luther Boelter វ័យ ៥៧ឆ្នាំ នៅតំបន់ជនបទភាគនិរតីនៃទីក្រុង Minneapolis ប៉ុន្តែមិនទាន់រកឃើញជនដៃដល់រូបនោះនៅឡើយ។ លោក Drew Evans ប្រធានការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មរដ្ឋ Minnesota បានប្រាប់សន្និសីទសារព័ត៌មានថា "អាជ្ញាធរកំពុងប្រតិបត្តិការ ហើយជឿថា ពេលនេះជនល្មើសរូបនោះនៅមានជីវិត"។

ខ្មាន់កាំភ្លើង Boelter បានរត់គេចខ្លួនដោយថ្មើរជើងកាលពីព្រឹកថ្ងៃសៅរ៍ នៅពេលក្រុមមន្រ្តីបានប្រឈមមុខនឹងរូបគេនៅឯលំនៅឋាន Brooklyn Park របស់តំណាងរាស្រ្តរដ្ឋ គឺលោកស្រី Melissa Hortman ដែលជាសមាជិកបក្សប្រជាធិបតេយ្យជាន់ខ្ពស់មួយរូបនៅសភា Minnesota និងស្វាមីរបស់លោកស្រីឈ្មោះ Mark ដែលត្រូវបានបាញ់សម្លាប់ទាំងពីរនាក់។

យោងតាមការបង្ហោះតាមអ៊ីនធឺណិត និងកំណត់ត្រាសាធារណៈដែលពិនិត្យដោយសារព័ត៌មានរ៉យទ័របង្ហាញថា ជនសង្ស័យ Boelter មានទំនាក់ទំនងជាមួយបណ្ដាញផ្សាយដំណឹងគ្រិស្តសាសនា ហើយបានអះអាងថាខ្លួនជាអ្នកជំនាញសន្តិសុខដែលមានបទពិសោធន៍នៅតំបន់ហ្កាហ្សាស្ទ្រីប និងអាហ្រ្វិក៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm