ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសថ្លែងសារពិសេសជូនជនរួមជាតិ សម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥

2025/06/16 10:29:18 am        347

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងសារពិសេសជូនជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥

- សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេចនឹងអញ្ជើញថ្លែងសារពិសេសចំនួន ៣ គឺទី១ សារទៅកាន់ពលករកម្ពុជានៅថៃ, ទី២ សារពីករណីច្រកព្រំដែនអន្តរជាតិកម្ពុជាថៃ និងទី៣ សារអំពីបណ្តឹងរបស់កម្ពុជាទៅកាន់តុលាការ ICJ ។

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្ដេចតេជោ៖ ការរើងអើងជាតិសាន៍នៅក្នុងប្រទេសថៃ កំពុងឡើងកម្ដៅ ដូច្នេះពលរដ្ឋខ្មែរ ពិសេសពលករ គួរវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីកុំឱ្យគេប្រមាថ។ បច្ចុប្បន្ន នៅប្រទេសកម្ពុជាមានការងារជាច្រើន កំពុងត្រូវការកម្លាំងពលកម្ម ។

-សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សមាគមន៍ធនាគារ និងសមាគមន៍មីក្រូហិរញ្ញវត្ថុ ចំពោះការប្រកាសអនុគ្រោះ និងបន្ធូបន្ថយដល់បងប្អូនពលករខ្មែរដែលវិលត្រលប់ពីថៃមកវិញតាមរយៈការដោះស្រាយលើការបង់ធនាគារ ឬការប្រាក់ជាដើម។ សម្ដេចតេជោ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រលប់ពីថៃមកខ្មែរវិញ សូមខិតខំបំពេញការងារនៅខ្មែរឡើងវិញ ដើម្បីជួយជីវភាព និងគ្រួសារ ខណៈនៅកម្ពុជាកំពុងមានតម្រូវការពលកម្មការងារច្រើន។

-សម្ដេចតេជោ ស្នើឱ្យពិនិត្យដោះស្រាយបញ្ហាបំណុលធនាគាររបស់ប្រជាពលរដ្ឋខ្មែរ ដែលវិលមកពីប្រទេស ថៃ ដោយការបន្ធូរបន្ថយការប្រាក់ ឬពន្យាពេលបង់ ជាដើម។ សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវខិតខំ ជួយស្រោចស្រង់ស្ថានភាពរបស់ពលករខ្មែរ ដែលវិលមកស្រុកវិញ។

-សម្ដេចតេជោ ហ៊ុន សែន អំពាវានាវដល់បងប្អូនប្រជាពលករខ្មែរត្រលប់មកស្រុកកំណើតវិញ ខណៈកម្ពុជាកំសត់ណាស់ទៅហើយ ដូច្នេះសូមបងប្អូនប្រជាពលករខ្មែរកំពុងធ្វើការងារនៅថៃ សូមត្រលប់មកកម្ពុជាវិញ កុំចាំទាល់តែគេដេញ ឬប្រមាថយើង។

-សម្ដេចតេជោ៖ ពលរដ្ឋថៃ កុំបន្ទោសកម្ពុជាចំពោះការបិទច្រកដូង បិទការនាំចូលបន្លែផ្លែឈើមកកម្ពុជា គួរ តែបន្ទោសពួកទាហានរបស់ខ្លួនចុះ ។

-សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យពលរដ្ឋខ្មែរ អ្នកមានលទ្ធភាព ខិតខំប្រមូលទិញផលិតផល បន្លែ ផ្លែឈើ របស់កសិករខ្មែរ យកទៅចែកជូនកងទ័ពជួរមុខ ឬអង្គការ សមាគមន៍មើលថែកុមារកំព្រាជាដើម ខណៈសម្ដេចបានបញ្ជាក់ថា បើថៃមិនបើកព្រំដែនវិញនៅថ្ងៃនេះ កម្ពុជានឹង លែងឱ្យមានការនាំបន្លែ និងផ្លែឈើពីថៃចូលកម្ពុជា។

- សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមានលទ្ធភាពចំពោះការបិទមិនឱ្យការនាំទំនិញថៃមកប្រើប្រាស់នៅកម្ពុជា គឺជាលទ្ធភាពខ្ពស់ ប្រសិនបើច្រកព្រំដែនមិនត្រូវបានថៃឱ្យប្រើប្រាស់ជាឯកតោភាគីឱ្យប្រើប្រាស់ឡើងវិញ។

-សម្ដេចតេជោ ហ៊ុន សែន៖ អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ អ្នកលក់ផលិតផលខ្មែរ សូមកុំដំឡើងថ្លៃទំនិញរបស់ខ្មែរ បើសិនជាមានការបិទលែងឱ្យនាំទំនិញពីថៃចូលមកកម្ពុជា។

- សម្ដេចតេជោ ហ៊ុន សែន ប្រកាសទទួលខុសត្រូវចំពោះនិស្សិតខ្មែរដែលកំពុងសិក្សានៅថៃ ឱ្យមកសិក្សានៅកម្ពុជាវិញ បើសិនជាថៃធ្វើទុក្ខបុកម្នេញមិនឱ្យបានសិក្សារៀនសូត្រ។

- សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាជនខ្មែរដែលទៅព្យាបាលជំងឺនៅថៃ បើសិនជាភាគីថៃមិនព្យាបាលឱ្យសូមត្រលប់មកព្យាបាលនៅខ្មែរវិញកុំបន្តព្យាបាលនៅថៃ។

-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មូលហេតុដែលកម្ពុជាបញ្ជូនករណីវិវាទព្រំដែនកម្ពុជា-ថៃ នៅតំបន់ទាំងបួនទៅ តុលាការ ICJ ព្រោះកម្ពុជា បានដឹងច្បាស់ថា តំបន់នេះនឹងមិនអាចដោះស្រាយជាមួយភាគីថៃបានទេ។

- សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនមែនខ្វះអាវុធ ឬខ្វះកម្លាំងដើម្បីវ៉ៃគ្នាទេ ប៉ុន្ដែកម្ពុជាមិនចង់វ៉ៃជាមួយអ្នកណាទេ ហើយកម្ពុជាត្រឹមតែការពារខ្លួនប៉ុណ្ណោះ។

- សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា អ្នកណាក៏ដោយដែលគេចវេះពីតុលាការ មានន័យថា អ្នកនោះមានពិរុទ្ធភាព និយាយឱ្យខ្លី មានតែចោរទេ ដែលខ្លាចតុលាការ។

-សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់បណ្ដាប្រទេសដែលមិនចង់ឱ្យមានសង្គ្រាម ស្រឡាញ់សន្ដិភាព សូមគាំទ្រដល់កម្ពុជា ចំពោះការប្ដឹងវិវាទព្រំដែនកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។

-សម្ដេចតេជោ៖ កម្ពុជាអះអាងជាថ្មីថា សាលដីកាតុលាការអន្តរជាតិ កម្ពុជានឹងព្រមតាម ដែលជាវិធីល្អនៃ ការដោះស្រាយដោយសន្តិភាព ព្រោះបើប្រយុទ្ធគ្នាដណ្ដើមយកទឹកដី តើនឹងបូជាសាច់ឈាមអស់ប៉ុន្មាន!។

- សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់បងប្អូននៅក្នុងប្រទេស ដែលមានសាច់ញាតិទៅធ្វើការឬរស់នៅប្រទេសថៃ ជួយហៅសាច់ញាតិត្រលប់មកកម្ពុជាវិញ ខណៈរាជរដ្ឋាភិបាលបានត្រៀមសម្របសម្រួល រថយន្តក្រុង និងអាហារសម្រាប់ផ្ដល់ជូនដល់បងប្អូនពេលត្រលប់មកកម្ពុជាវិញ។

-សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅក្រុមយោធាជ្រុលនិយមថៃ ស្គាល់សម្ដេចឱ្យច្បាស់ ខណៈព្រះករុណា ព្រះមហាក្សត្រខ្មែរបានប្រោសព្រះរាជទាន គោរមងារ «សម្ដេច​តេជោ» ជូនដល់សម្តេច គឺមិនមែនជារឿងចៃដន្យនោះទេ។

-សម្ដេចតេជោ៖ កម្ពុជា មិនមែនជាចេកដែលងាយស្រួលទទួលទាននោះទេ។ អ្នកឯងមើលកម្ពុជាខុសហើយ កុំភាន់ច្រឡំឡើយ។

-សម្ដេចតេជោ៖ ផែនទីឯកតោភាគីណាមួយ កម្ពុជាមិនត្រូវបានទទួលស្គាល់នោះទេ កម្ពុជាទទួលស្គាល់ផែនទីកិច្ចព្រមព្រៀងបារាំងសៀមឆ្នាំ១៩០៧ជាផែនទីស្របច្បាប់ ដែលអន្តរជាតិទទួលស្គាល់។

 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am