បាតុកររាប់ពាន់នាក់ ចេញតវ៉ាប្រឆាំងនឹងកំណើនភ្ញៀវទេសចរដ៏ច្រើនលើសលប់នៅអឺរ៉ុបខាងត្បូង

2025/06/16 05:55:15 pm        173

ហ្វូងមនុស្សរាប់ពាន់នាក់ បានដើរដង្ហែតាមដងផ្លូវនៃទីក្រុងនានានៅភាគខាងត្បូងអឺរ៉ុប កាលពីថ្ងៃអាទិត្យ (១៥ មិថុនា) ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងកំណើនភ្ញៀវទេសចរដ៏ច្រើនលើសលប់ខ្លាំងពេក ជាមួយនឹងភាពតានតឹងតាមដងផ្លូវក្នុងទីក្រុងបាសេឡូណា របស់អេស្ប៉ាញ ជាទីដែលការតវ៉ាដ៏ធំបានកើតឡើង។

ក្រុមបាតុករបានស្រែកនៅតាមដងផ្លូវទីក្រុងបាសេឡូណាថា "ថ្ងៃឈប់សម្រាករបស់អ្នក ជាទុក្ខវេទនារបស់ពួកយើង" ខណៈដែលកាន់បដាសរសេរឃ្លាតវ៉ាដូចជា "ទេសចរណ៍ទ្រង់ទ្រាយធំសម្លាប់ទីក្រុង" និង "ការលោភលន់របស់ពួកគេនាំឱ្យយើងវិនាស"។ គួរឱ្យដឹងថា បាសេឡូណា ជាទីក្រុងអេស្ប៉ាញមានប្រជាជន ១,៦លាននាក់ ហើយទាក់ទាញភ្ញៀវទេសចររហូតដល់ ២៦លាននាក់កាលពីឆ្នាំមុន។

នៅក្រោមឆ័ត្រនៃសម្ព័ន្ធភាព SET ឬហៅថា "អឺរ៉ុបខាងត្បូងប្រឆាំងនឹងទេសចរណ៍លើសលប់" - ក្រុមអ្នកតវ៉ាបានចូលរួមជាមួយក្រុមបាតុករនៅព័រទុយហ្គាល់ និងអ៊ីតាលី ដោយលើកហេតុផលថា វិស័យទេសចរណ៍ដែលមិនមានការគ្រប់គ្រង បានធ្វើឱ្យតម្លៃលំនៅឋានឡើងថ្លៃ និងបង្ខំប្រជាជនឱ្យចាកចេញពីតំបន់លំនៅឋានរបស់ពួកគេ។

នៅទីក្រុងបាសេឡូណា រដ្ឋាភិបាលក្រុងបាននិយាយកាលពីឆ្នាំមុនថា ខ្លួននឹងរារាំងការជួលផ្ទះល្វែងដល់ភ្ញៀវទេសចរនៅឆ្នាំ២០២៨ ដើម្បីធ្វើឱ្យក្រុងនេះកាន់តែមានភាពរស់រវើកសម្រាប់អ្នករស់នៅ។ ការចំណាយលើការធ្វើដំណើរអន្តរជាតិនៅអឺរ៉ុប ត្រូវបានរំពឹងថានឹងកើនឡើង ១១% ដល់ ៨៣៨ពាន់លានដុល្លារនៅឆ្នាំនេះ ដោយអេស្ប៉ាញ និងបារាំង ស្ថិតក្នុងចំណោមប្រទេសដែលត្រៀមនឹងទទួលចំនួនភ្ញៀវទេសចរច្រើនជាងគេ៕

អត្ថបទដែលទាក់ទង

កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm       
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm