លោក Trump ព្រមានពង្រីកកិច្ចប្រឹងប្រែងនិរទេសអ្នកដែលរស់នៅខុសច្បាប់ក្នុងសហរដ្ឋអាមេរិក

2025/06/16 05:58:09 pm        183

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ (១៥ មិថុនា) បាននិយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីនិរទេសមនុស្សរស់នៅខុសច្បាប់ក្នុងសហរដ្ឋអាមេរិក ត្រូវតែពង្រីក រួមទាំងពីទីក្រុងនានាដូចជា Los Angeles, Chicago និង New York ដែលបានមើលឃើញការតវ៉ាដ៏រីករាលដាល ចាប់តាំងពីការបង្កើនឆ្មក់បង្រ្កាបអន្តោប្រវេសន៍។

លោក Trump បាននិយាយក្នុងការបង្ហោះនៅលើបណ្ដាញសង្គម Truth Social របស់លោកថា "រូបលោកបានបញ្ជាឱ្យរដ្ឋបាលទាំងមូល ដាក់ធនធានទាំងអស់ដែលអាចធ្វើទៅបាន នៅពីក្រោយកិច្ចខិតខំប្រឹងប្រែងនេះ"។ លោក Trump មិនបានបញ្ជាក់លម្អិតទេថា តើលោកមានបំណងចង់បង្កើនកិច្ចខិតខំប្រឹងប្រែងនោះតាមមធ្យោបាយណា។

ការព្រមាននេះកើតឡើងបន្ទាប់ពីភាពតានតឹងពេញមួយសប្តាហ៍នៅក្នុងទីក្រុង Los Angeles ជាទីដែលលោក Trump បានកោះហៅកងទ័ពឆ្មាំជាតិ និងកងម៉ារីនអាមេរិក ឱ្យជួយរក្សាសន្តិភាព ជុំវិញការជំទាស់របស់អភិបាលរដ្ឋមកពីបក្សប្រជាធិបតេយ្យ លោក Gavin Newsom។

លោក Trump កំពុងអនុវត្តយុទ្ធនាការដែលលោកសន្យាថានិរទេសជនអន្តោប្រវេសន៍ ដោយប្រើប្រាស់យុទ្ធសាស្ត្របង្ខិតបង្ខំ ឱ្យស្របនឹងរចនាប័ទ្មនយោបាយខុសស្តង់ដារ ដែលធ្វើលោកជាប់ឆ្នោតពីរដងមកហើយ។ ប្រធានាធិបតីរូបនេះបាននិយាយថា កងទ័ពគឺចាំបាច់ដើម្បីបំបាត់បាតុកម្ម ដោយនេះជាអ្វីដែលរដ្ឋ និងមន្ត្រីក្នុងតំបន់ប្រកែក។

លោក Tom Homan ដែលជាមន្ត្រីព្រំដែនរបស់លោក Trump បានប្រាប់រ៉យទ័រកាលពីចុងខែឧសភាថា រដ្ឋបាលថ្មីបាននិរទេសមនុស្សប្រហែល ២០០.០០០នាក់ ក្នុងរយៈពេល ៤ខែកន្លងទៅនោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm