សេចក្ដីរាយការណ៍៖ ជនសង្ស័យត្រូវបានចាប់ខ្លួន បន្ទាប់ពីបាញ់សម្លាប់សមាជិកសភារដ្ឋ Minnesota របស់អាមេរិក

2025/06/16 06:04:01 pm        210

សារព័ត៌មាន ABC News បានរាយការណ៍ដោយសម្អាងដល់ប្រភពជាច្រើនថា នគរបាលសហរដ្ឋអាមេរិក បានចាប់ខ្លួនបុរសម្នាក់កាលពីថ្ងៃអាទិត្យ (១៥ មិថុនា) ដែលត្រូវចោទប្រកាន់ថាបានបាញ់សម្លាប់សមាជិកសភាមកពីបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Minnesota លោកស្រី Melissa Hortman និងស្វាមីរបស់លោកស្រី ដោយក្លែងធ្វើជាមន្ត្រីនគរបាល នៅក្នុងឧក្រិដ្ឋកម្មមួយដែលលោកអភិបាលរដ្ឋ Tim Walz ចាត់ទុកថាជា "ការធ្វើឃាតដោយហេតុផលនយោបាយ"។

ABC News និយាយថា បុរសនោះត្រូវបានចាប់ខ្លួននៅជិតកសិដ្ឋានរបស់គេជិតតំបន់ Green Isle រដ្ឋ Minnesota ប៉ុន្តែនាយកដ្ឋានសុវត្ថិភាពសាធារណៈរដ្ឋ Minnesota មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការចាប់ខ្លួននេះទេ។

ការិយាល័យតម្រួតនៅ Ramsey County នៃរដ្ឋ Minnesota បានបង្ហោះរូបថតមួយសន្លឹកលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលថ្ងៃអាទិត្យ ដែលហាក់ដូចជាបង្ហាញពីខ្មាន់កាំភ្លើងជាប់សង្ស័យ ឈ្មោះ Vance Luther Boelter វ័យ ៥៧ឆ្នាំ ដែលកំពុងជាប់ឃុំខ្លួន។

អាជ្ញាធរនិយាយថា ពួកគេបានរកឃើញរថយន្តមួយគ្រឿង មួក និងរបស់របរផ្សេងទៀត ដែលជាកម្មសិទ្ធិរបស់ជនសង្ស័យនោះនៅតំបន់ជនបទភាគនិរតីនៃទីក្រុង Minneapolis។ ខ្មាន់កាំភ្លើង Boelter បានរត់គេចខ្លួនដោយថ្មើរជើងនៅព្រឹកថ្ងៃសៅរ៍ នៅពេលក្រុមមន្រ្តីបានប្រឈមមុខនឹងរូបគេនៅឯលំនៅឋាន Brooklyn Park របស់តំណាងរាស្រ្តរដ្ឋ ដែលត្រូវបានបាញ់សម្លាប់រូបនោះ៕

អត្ថបទដែលទាក់ទង

បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ

2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm