រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីមិនឈ្លានពានអ៊ុយក្រែននឹងអាស្រ័យលើ ការអនុវត្តន៍ដោយគ្មានលក្ខខ័ណ្ឌ តាមរយៈការទាមទារឲ្យមានការធានាសន្តិសុខសម្រាប់រុស្ស៊ី ចំពោះការពង្រីកខ្លួនរបស់អង្គការណាតូទៅកាន់ភាគខាងកើត។
ថ្លែងពីការធានាសន្តិសុខនៅពេលត្រូវបានសួរថា តើលោកអាចធានាបានទេថា រុស្ស៊ីនឹងមិនឈ្លានពានអ៊ុយក្រែនឡើយ ឬយ៉ាងណា លោក Putin បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅសន្និសីទសារព័ត៌មានម៉ារ៉ាតុងប្រចាំឆ្នាំ សកម្មភាពរបស់យើងនឹងមិនអាស្រ័យលើការចរចាទេ គឺពឹងផ្អែកទៅលើអនុវត្តន៍ដោយគ្មានលក្ខខ័ណ្ឌ ស្របតាមការទាមទារខាងសន្តិសុខរបស់រុស្ស៊ី។ លោកបានបន្ថែមថា យើងបានបញ្ជាក់ច្បាស់លាស់ហើយថា សកម្មភាពជាបន្តបន្ទាប់ទៀតរបស់អង្គការណាតូគឺមិនអាចទទួលយកបានទេ។
បណ្ដាប្រទេសលោកខាងលិច ឬបស្ចិមប្រទេសកំពុងបង្កើន ខណៈរុស្ស៊ីបន្តបង្កើនសមាជិកកងទ័ពរបស់ខ្លួននៅតាមព្រំដែនជាមួយអ៊ុយក្រែន ជាអ្វីដែលក្រុមអ្នកវិភាគបារម្ភថា អាចជាសកម្មភាពត្រៀមឈ្លានពានទ្រង់ទ្រាយធំ។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានព្រមានវិមានក្រឹមឡាំងថា រុស្ស៊ីអាចនឹងប្រឈមការរងទណ្ឌកម្មធ្ងន់ធ្ងរ ប្រសិនបើបើកការវាយប្រហារណាមួយលើអ៊ុយក្រែនមែននោះ៕
អត្ថបទ៖ សុខមាន