ប្រតិបត្តិការជួយសង្គ្រោះ កំពុងធ្វើឡើងនៅក្នុងទីក្រុង Mathura ភាគខាងជើងប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ (១៥ មិថុនា) បន្ទាប់ពីមានការបាក់រលំអគារ ដែលបានបណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួស ឬជាប់នៅក្រោមគំនរបាក់បែក។

គ្រឿងចក្រជីកកកាយ ត្រូវបានគេឃើញកំពុងបោសសម្អាតកម្ទេចកម្ទី ខណៈអាជ្ញាធរតំបន់បានប្តេជ្ញាថានឹងជួយសង្គ្រោះអ្នកដែលជាប់ខ្លួន ទោះបីជាចំនួនអ្នករបួស ឬជាប់គាំងខ្លួនពុំត្រូវបានផ្តល់ឱ្យក៏ដោយ។
ចៅក្រមក្នុងស្រុក លោក Chandra Prakash បាននិយាយថា មន្ទីរពេទ្យក្នុងតំបន់ក៏ត្រូវបានត្រៀមរៀបចំដើម្បីទទួលអ្នករងរបួស។ លោក Prakash បាននិយាយបន្ថែមថា មូលហេតុនៃការបាក់រលំអគារនេះ នៅពុំទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ប៉ុន្តែបាននិយាយថា អគារដែលបាក់រលំនោះ គឺស្ថិតនៅទីតាំងលើភ្នំមួយកន្លែង។

អ្នកស្រុកមួយចំនួនបាននិយាយថា សកម្មភាពជីកគាស់កាយនៅក្បែរៗនោះ អាចនឹងរួមចំណែកដល់ការបាក់រលំអគារ។ ឧប្បត្តិហេតុបែបនេះ គឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ដោយសារតែកត្តាដូចជាវិធីសាស្រ្តសំណង់ខុសច្បាប់ អគារចាស់ទ្រុឌទ្រោម និងការថែទាំមិនបានល្អ។